CamNews

មិន​ធម្មតា!Pacquiao សង់​ផ្ទះ ១០០០​ខ្នង​ឲ្យ​ប្រជា​ជន​ក្រី​ក្រ​ហ្វី​លី​ពីនពី​ទឹក​ប្រាក់១៥០​លាន​ដុល្លារ

(ម៉ានីល)៖ អតីតកីឡាករប្រដាល់សកលជើងឯកពិភពលោក Manny Pacquiao បានយកលុយចំនួន ១៥០លានដុល្លារ ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ចាញ់​កីឡាករ​អាមេរិក Floyd Mayweather ទៅសង់ផ្ទះ ១០០០ខ្នងឲ្យប្រជាជន​ក្រី​ក្រ​ហ្វី​លីពីន។

តាមរយៈគេហទំព័រ Amazyble បានចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះថា កីឡាករនិម្មិតរូប និងជាអ្នកនយោបាយ​១រូប​នៃ​ប្រទេស​ហ្វីលីពីន​បច្ចុប្បន្ន​ផង​នោះ បានយកថវិកាមួយចំនួន ក្នុងចំណោមថវិកាសរុប ១៥០លាន ដុល្លារ បន្ទាប់ពីប្រកួតចាញ់ Floyd Mayweather ដោយពិន្ទុកាលពីខែកញ្ញា ឆ្នាំ២០១៥ យកទៅសាងសង់ផ្ទះចំនួន ១០០០ខ្នង ចែកជូនជនគ្មានផ្ទះសម្បែងហ្វីលីពីនរស់នៅ។

កីឡាករវ័យ ៣៧ឆ្នាំដែលប្រកបអាជីពប្រដាល់ ២១ឆ្នាំមកនេះបានថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ ចំពោះការចំណាយ លុយក្នុងហោ​ប៉ៅ​ផ្ទាល់​ខ្លួន សង់​ផ្ទះ​ឲ្យ​ប្រជាជន​ខ្ញុំ​រស់​នៅ​ក្នុង​ខេត្ត Sarangani ហើយខ្ញុំនៅតែបន្តសកម្មភាពនេះដដែល ដោយគ្មានពាក្យរអ៊ូរទាំឡើយ ហើយក៏សុំអំពាវនាវឲ្យអ្នកមានទ្រព្យឯទៀតចូលរួមសកម្មភាព​មនុស្សធម៌នេះផងដែរ»។

នេះជាលើកទី១ហើយសម្រាប់ Pacman ដែលធ្វើសកម្មភាពមនុស្សដែលមិនអាចកាត់ថ្លៃបាន ហើយវាស័ក្តិសមទៅនឹងអ្វីដែលរូបគេធ្លាប់​បាន​លើក​ឡើង​ដែរ​ថា «ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ ក៏ជាការចូលរួម ចំណែកក្នុងជួយអភិវឌ្ឍន៍ និង​ប្រជាជន​របស់​គេ​ផង​ដែរ»។

សូមបញ្ជាក់ផងដែរថា Manny Pacquiao នឹងត្រូវឡើងសង្វៀនជាថ្មី ប្រកួតដណ្តើមខ្សែក្រវាត់ WBO ពីជើងខ្លាំងជនជាតិ​អាមេរិក Jessie Vargas នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា ដែល​ជា​ការ​ឡើង​វ៉ៃលើកទី២ របស់គេក្នុងឆ្នាំ២០១៦នេះ ក្រោយពីផ្តួលកីឡាករ Timothy Bradley កាល​ពី​ខែ​មេសា ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង