(ភ្នំពេញ)៖ តារាចម្រៀងជើងថ្មីក្នុងផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានទស្សនិកជនមើលឃើញថា ចាប់តាំងពីនាងឈានជើង ចូលក្នុងផលិតកម្មដ៏ល្បីមួយនេះមក មានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង ជាពិសេសពេលនាងចេញបទ ចម្រៀងអាល់ប៊ុបដំបូង ជាមួយនឹងតារាចម្រៀង កែវ វាសនា ហើយបទដែលទទួលបាន ការគាំទ្រខ្លាំងជាងគេ គឺបទ«មិនសម្លាប់ខ្លួន ដោយសារប្រុសទេ» ដែលមានសម្រែកស្រែកបានខ្ពស់ល្អ ប្រហែលជាគ្មានតារាចម្រៀងស្រីណាមួយ ស្រែកបានខ្ពស់ដូចជារូបនាងឡើយ ។

បទ«មិនសម្លាប់ខ្លួនដោយសារប្រុសទេ» មានការនិពន្ធទំនុកច្រៀងដោយកវីល្បីឈ្មោះ យឹម តាស្រង់ និងសម្រួលបទភ្លេងដោយ ដា ភ្លេង ជាអាល់ប៊ុម CD វ៉ុលទី៨៥ របស់ផលិតកម្ម ថោន ។ ក្រៅពីបទ«មិនសម្លាប់ខ្លួនដោយសារប្រុសទេ» កញ្ញា ស៊ីរីកា ក៏បានបកស្រាយនូវបទចម្រៀង ជាច្រើនទៀតរួមមាន បទ« Why not Me ? , លេខម្នាក់ហ្នឹងហើយខលច្រើនជាងគេ ,អស់ចិត្តស្នេហ៍យកលេសរវល់» និងបទ«ត្រូវតែស្រឡាញ់បងដាច់ខាត» ជាដើម ។

កវីនិពន្ធមុខស្រស់ល្បីឈ្មោះរាប់ឆ្នាំ លោក យឹម តាស្រង់ មានបង្ហាញសុទិដ្ឋិនិយមចំពោះកញ្ញា ស៊ីរីកា ថា ថ្វីដ្បិតតែនាងជាតារាជំនាន់ថ្មី ប៉ុន្តែមានទឹកដមសម្លេងខ្ពស់ល្អ អាចស្រែកបានគ្រប់បទ ហើយមិនយូរមិនឆាប់កេរ្តិ៍ឈ្មោះរបស់នាង នឹងត្រូវបានមហាជនទទួលស្គាល់ ពោលប្រជាប្រិយភាពរបស់នាង នឹងមានសន្ទុះឡើង យ៉ាងឆាប់រហ័ស ជាពិសេសពេលចេញបទចម្រៀងជា VCD និងបទចម្រៀង ជាបន្តបន្ទាប់ទៀត ។

យ៉ាងណាមិញ បទ«មិនសម្លាប់ខ្លួន ដោយសារប្រុសទេ» ត្រូវបានលោក យឹម តាស្រង់ បញ្ជាក់ថា ជាបទមានតុងស្រែកខ្ពស់ ហើយទោះជាស្រែកខ្លាំង ឬខ្ពស់ក្ដី ក៏ ស៊ីរីកា អាចច្រៀងបានយ៉ាងល្អ គួរឲ្យសរសើ ។

សូមបញ្ជាក់ថា តារាចម្រៀង ដែលចូលចិត្តបកស្រាយចម្រៀង ជាភាសាអង់គ្លេស កញ្ញា ស៊ូ ស៊ីរីកា បានចូលក្នុងផលិតកម្ម ថោន កាលពីអំឡុងខែ សីហា ឆ្នាំ២០១៥ ដោយក្នុងនោះ អាល់ប៊ុមដំបូងរបស់នាង ត្រូវចាប់ដៃគូជាមួយនឹង តារាចម្រៀង កែវ វាសនា ក្នុងនោះបទ «មិនសម្លាប់ខ្លួនដោយសារប្រុសទេ» ធ្វើឲ្យមហាជនចាប់អារម្មណ៍ លើនាងខ្លាំងជាងគេ ៕

<object width="498" height="427" data="http://www.youtube.com/v/XBSWlazG11U&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/XBSWlazG11U&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី