(អាមេរិក)៖ Sinitta តារាចម្រៀងស្រីវ័យ៥៣ឆ្នាំ និងជាអតីតគូស្នេហ៍របស់ Brad Pitt បានប្រកាសថា នាងនិងរូបគាត់ហាក់កំពុងផ្សាភ្ជាប់ ទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីតារាប្រុសហូលីវូតរូបនេះ បានលែងលះជាមួយ Angelina Jolie ហើយនៅបន្តក្តីក្តាំរឿងកូនប៉ុណ្ណោះ ព្រមទាំងបញ្ជាក់ថា Pitt បានទូរស័ព្ទរកនាងទៀតផង។

ក្រោយពីឮដំណឹងនេះ មហាជនបានលើកឡើងថា រងើកភ្លើងស្នេហ៍ចាស់ អាចកម្រើកឡើងវិញទេ រវាងតារាប្រុសស្រីទាំងពីរ បន្ទាប់ពីពួកគេនៅលីវម្តងទៀត ប៉ុន្តែ Sinitta និយាយថា នាងនិង Pitt កំពុងរកពេលណាត់ជួបគ្នា។ តារាចម្រៀងស្រីរូបនេះ និយាយទាំងពេញចិត្តថា Pitt ជាបុរសពូកែថើបណាស់ ហើយគាត់ គឺជាតារាសម្តែងប្រុសពូកែផ្តល់ភាព កក់ក្តៅផងដែរ។

Sinitta និង Brad Pitt បានបែកបាក់គ្នា ហើយពួកគេក៏រៀបការដៃគូថ្មីរៀងខ្លួន គឺតារាស្រីរូបនេះ បានរៀបការជាមួយ Andy Willner និងរួមរស់ជាប្តីប្រពន្ធ ពីឆ្នាំ២០០២ ដល់ ២០១០ ជាពេល Pitt រៀបការជាមួយ Jennifer Aniston ជាប្តីប្រពន្ធ និងរួមរស់ជាមួយគ្នាកំឡុងឆ្នាំ២០០០ ដល់ ២០០៥ ក្រោយមកក៏រៀបការនឹង Angelina ក្នុងឆ្នាំ២០១៤ និងបានលែងលះ នៅឆ្នាំ២០១៦ នេះ។

តាំងពីបែកបាក់មក Brad Pitt និង Angelina មិនដែលជួបគ្នាឡើយ ទោះបីជាមានសំណូមពរពីកូនៗ ចង់ឲ្យឪពុកម្តាយទទួលទាន អាហាររួមគ្នាម្តងទៀត ក៏ដោយតែ Angelina បដិសេធហើយមហាជន រំពឹងថា អ្វីៗនឹងអាចដោះស្រាយបានរវាង អ្នកទាំងពីរនៅឆ្នាំក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី