កាលពីសប្តាហ៍កន្លងទៅនៅលើទំព័រ អ៊ិនធឺណែត របស់ចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ជាមួយ Clip វីដេអូមួយដែលមានចំណងជើងថា "ទិដ្ឋភាពការប្រលងឈុត Bikini បេក្ខនារី
ត្រូវបានមិត្តប្រុសដោះអាវទ្រនាប់ " ។ បន្ទាប់ពីត្រូវបានធ្វើការបង្ហោះនៅលើ អ៊ិនធឺណែត
Clip វីដេអូនេះបានទាក់ទាញអ្នកចូលទស្សនារាប់លាននាក់តែមួយរយៈពេលខ្លីប៉ុណ្ណោះ ។
នៅក្នុង Clip វីដេអូខាងលើបានបង្ហាញអោយឃើញថាមានបុរសម្នាក់បានខឹងយ៉ាងខ្លាំង
នៅពេលដែលឃើញមិត្តស្រីរបស់ខ្លួនចូលរួមប្រកួត ។ បុរសនោះបាននិយាយទាំងកំហឹង
ទៅកាន់មិត្តស្រីរបស់ខ្លួនថា " នាងកំពុងតែគិតថាខ្លួនឯងកំពុងធ្វើអ្វី ? នាងដើរតាមខ្ញុំ តើ
អ្នកណាអនុញ្ញាតអោយនាងចូលរួម ? "។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះក៏បានទាស់
សំដីជាមួយបុរសផ្សេងៗទៀតដែលជាបេក្ខជនក្នុងការប្រកួតនោះផងដែរ ។
អ្វីដែលកាន់តែទើសភ្នែកជាងនេះទៅទៀតនោះ គឺបុរសរូបនោះបានចាប់ទាញសំរាតអាវ
ទ្រនាប់ របស់មិត្តស្រីរបស់ខ្លួននៅចំពោះមុខមនុស្សជាច្រើនទៀតផង ដែលនេះជាទង្វើមួយ
មិនគប្បី និងអសីលធម៌បំផុត ។
ទើបតែមកដល់ បុរសម្នាក់នេះបានបញ្ចេញកំហឹងជាមួយមនុស្សគ្រប់គ្នាក្នុងបន្ទប់...
បុរសនេះបានស្តីអោយមិត្តស្រីរបស់ខ្លួន និងចាប់ទាញដៃមិត្តស្រីទាំងបង្ខំចេញពីបន្ទប់
ហ្វឹកហាត់ ។
អ្នកប្រកួតដូចគ្នាបានចាប់ដៃនារីនោះ...
ដោយមានកំហឹងបុរសម្នាក់នេះ ថែមទាំងបានទាស់គ្នាជាមួយបេក្ខជនក្នុងក្រុមទៀតផង ។
តើទង្វើរបស់បុរសនោះមានសកម្មភាពដូចម្តេចខ្លះសូមតាមដានជាមួយ Clip វីដេអូនៅផ្នែក
ខាងក្រោមនៃ
ទំព័រនេះ
(ពី ione)
រដ្ឋា