កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១២ ក្រុមហ៊ុន NOKIA បានប្រារព្ធកម្មវិធីចាប់រង្វាន់
ម៉ូតូបីគ្រឿង ទូរទស្សន៍ LCD ១០ គ្រឿង និងទូរស័ព្ទ ២៥ គ្រឿង ជូនអតិថិជនរបស់ខ្លួន
ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៏ MY TV ក្នុងកម្មវិធី A1 CONCERT ផង។

លោក JERRY MANUS អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជាឡាវបានមានប្រសាសន៍
បញ្ជាក់ថា ក្រុមហ៊ុន NOKIA នឹងធ្វើការទំនាក់ទំនងទៅអ្នកមានសំណាង ឈ្នះរង្វាន់នៅក្នុងរង្វង់
សប្តាហ៍នេះ ដើម្បីបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងប្រគល់រង្វាន់។ លោកបានបញ្ជាក់ថា ដើម្បី
មានសិទ្ធិទទួលរង្វាន់អតិថិជនដែលឈ្នះរង្វាន់ត្រូវបង្ហាញលេខ IMEI នៅក្នុងទូរស័ព្ទដែលបានចូល
រួមក្នុងកម្មវិធីចាប់ឆ្នោតនិងអត្តសញ្ញាណបណ្ណ។

ការចាប់រង្វាន់ខាងលើ គឺស្ថិតក្នុងវគ្គទីមួយនៃកម្មវិធីលើកកម្ពស់លក់ផលិតផល NOKIA ដែល
មានរយៈពេលបីខែ គឺចាប់ពីខែមិថុនា រហូតដល់ខែសីហាខាងមុខនេះ។ ចំពោះការចាប់រង្វាន់ធំ
ដែលរាប់បញ្ចូលទាំងរង្វាន់ឡានផងនោះ លើកចុងក្រោយនៃកម្មវិធីលើកកម្ពស់លក់ខាងលើនឹង
ប្រារព្ធធ្វើនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ៕

ដោយ ៖ រិទ្ធី