ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៥នាក់ស្លាប់ ក្នុងការធ្លាក់យន្ដហោះ នៅថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ នេះ ខណៈដែលយន្ដហោះនោះ បានធ្លាក់ទៅលើ ផ្ទះប្រជាជាពលរដ្ឋ នៅទីក្រុង បាលសាស ក្នុងរដ្ឋម៉ា រ៉ានហាវ ភាគឦសានរបស់ប្រទេសប្រេស៊ីល, នេះបើយោងតាម កងពលតូច ជួយសង្គ្រោះអគ្គិភ័យ ប្រេស៊ីលបាននិយាយឲ្យដឹង ។

យោងតាមសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រជាជន ៥នាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុងយន្ដហោះដឹកអ្នកដំណើរ Embraer -៧២០ កាលពី ព្រឹកព្រលឹមថ្ងៃអាទិត្យ នៅពេលដែលយន្ដហោះ ហោះពីបាលសាស ទៅ តំបន់ធឺរេស៊ីណា រដ្ឋធានី នៃរដ្ឋ ភុយអាយ ។

យន្ដហោះនេះ បានធ្លាក់ក្នុងរយៈពេលមួយដ៏ខ្លី បន្ទាប់ពីហោះទ្បើង ហើយជនរងគ្រោះ ជាស្រ្ដីម្នាក់ ដែល មានអាយុ ៨៧ឆ្នាំ ដែលមានកូនស្រី របស់ស្រី្ដនេះ និងចៅប្រុស ព្រមទាំងពីឡុត និងប្រពន្ធគាត់ផងដែរ បានស្លាប់ ។ សូមបញ្ជាក់ថា យន្ដហោះនេះបានធ្លាក់ ទៅលើផ្ទះរបស់ ប្រជាជនមួយកន្លែង ដែលមាន មនុស្ស៤នាក់ កំពុងដេក តែគ្មាននរណាម្នាក់ បានរងរបួស ឬស្លាប់នោះទេ ។ ចំពោះមូលហេតុនៃការ ធ្លាក់វិញ មន្ត្រីប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ៕

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ