ដោយធ្លាប់ត្រូវបានគេចាត់ទុកជាផ្លូវការថា ជាភព ១ ក្នុងចំណោម ៩ (ពុធ - Mercury ,សុក្រ -
Venus , ផែនដី - Earth , អង្គារ - Mars , ព្រហស្បតិ៍ - Jupiter , សៅរ៍ - Saturn , រាហុ៍ - Uranus,
កេតុ - Neptune , ភ្លុយតូ - Pluto) ភពភ្លុយតូ ត្រូវគេយល់ថា ជាព្រំដែនរបស់ប្រព័ន្ធព្រះអាទិត្យ
របស់យើង។

ក្រោយដំណើររយៈពេល ៩ឆ្នាំ ដែលមានរយៈចម្ងាយប្រហែល ៤,៨ពាន់លានគីឡូម៉ែត្រ យាន
អវកាសដែលមានឈ្មោះថា New Horizons បាន “ក្រោកពីដេក” និងត្រៀមខ្លួនជាស្រេច ក្នុងការ
ស្វែងយល់អំពីភពភ្លុយតូ (Pluto)។ នេះគឺជាដំណើររុករកក្នុងអវកាសមួយ ដែលមនុស្សមិនធ្លាប់
បានធ្វើឡើង។

រូបភាពបង្ហាញពីយានអវកាស New Horizons និងភពភ្លុយតូ

យានអវកាស New Horizons ត្រូវបានបាញ់បង្ហោះពីផែនដី កាលពីថ្ងៃទី ១៩មករា ឆ្នាំ ២០០៦ មុនពេលវាត្រូវស្ថិតក្នុងស្ថានភាពលែងដំណើរការ ក្នុងអំឡុងពេល ២/៣ នៃរយៈចម្ងាយដែលវា
បានហោះហើរ។ យានអវកាស New Horizons បានឈប់ដំណើរការចំនួន ១៨លើ ហើយ ១
លើកៗ មានរយៈពេល ពី ៣៦ ទៅ ២០២ថ្ងៃ។ ចន្លោះពេល “ដេក” របស់វា គឺអនុញ្ញាតឱ្យ NASA
តាមដានអំពីស្ថានភាពរបស់វា។ ក្នុងដំណើរដ៏សែនឆ្ងាយ របស់ New Horizons ចុងក្រោយ ក៏
ទៅដល់គោលដៅ នេះបើតាមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ John Hopkins ។ ក្រុមអ្នក
វិទ្យាសាស្ដ្រនេះ ទទួលបានសញ្ញាពីយានអវកាសនេះ។ រលកសញ្ញាខាងលើ ត្រូវចំណាយពេល
៤ម៉ោង និង ២៦នាទី ក្នុងការបញ្ជូនពី យានអវកាស New Horizons មកកាន់ប្រព័ន្ធអវកាសរបស់
NASA ដែលមានទីតាំងនៅរដ្ឋធានី Canberra របស់ប្រទេសអូស្ដ្រាលី។

មុនពេលធ្វើការសិក្សាស្រាវជ្រាវទៅលើភពភ្លុយតូ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥មករា ឆ្នាំ
២០១៥ ក្រុមអ្នកជំនាញរបស់ NASA ត្រូវការពេលវេលាច្រើនសប្ដាហ៍ ដើម្បីពិនិត្យស្ថានភាព
របស់ យានអវកាស New Horizons ដើម្បីធានា វានឹងដំណើរការល្អ។ ក្រោយមក យានអវកាស
New Horizons នឹងថតយករូបភាពផ្ទៃខាងលើរបស់ ភ្លុយតូ និងបណ្ដាព្រះចន្ទរបស់វា រួមមាន ៖
Charon , Hudra , Nix , Kerberos និង Styx ។ បន្ទាប់មក យានអវកាស New Horizons នឹង
ហោះឆ្លងខ្សែក្រវាត់ Kuiper របស់ភពភ្លុយតូ ដើម្បីបញ្ចេញឧបករណ៍សិក្សាស្រាវជ្រាវ ទៅកាន់
ផ្ទៃដី ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី ១៤ កក្កដា ឆ្នាំក្រោយ។

រូបថតនៃភពភ្លុយតូ ដែលដោយប្រព័ន្ធកែវយឹត Hubble

ប្រសិនអ្វីៗបានដំណើរការទៅតាមគម្រោង មនុស្សយើងនឹងបានឃើញរូបភាពច្បាស់នៃតំបន់
ដែលនៅឆ្ងាយបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយនេះក៏ជាទំព័រថ្មី ទាក់ទិននឹងការពង្រីកព្រំដែន ក្នុងការស្រាវជ្រាវអវកាសរបស់មនុស្សលោក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet