(ភ្នំពេញ)៖ រូបភាព Selfie មួយសន្លឹក ដែលថតដោយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានលុង នៅរមណីយដ្ឋានសាន់នីឡែន ក្នុង រដ្ឋកាលីហ្វញ៉ា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋសិង្ហបុរី និងប្រជាពលរដ្ឋ កម្ពុជាផងដែរ។

រូបភាព Selfie មួយសន្លឹករួមគ្នារវាង លោក លី ស៊ានលុង នាយករដ្ឋមន្រ្តីសិង្ហបុរី (រូបទី១ រាប់ពីឆ្វេង), សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃកម្ពុជា, លោក ង្វៀន តាន់ឌុង នាយករដ្ឋមន្រ្តីវៀតណាម និងលោក Thongloun Sisoulith រដ្ឋមន្រ្តីក្រសួងការបរទេស ឡាវ ដែលដាក់បង្ហោះលើទំព័រ Facebook របស់លោក លី ស៊ានលុង មានអ្នកចុច Like ជាង ២ម៉ឺននាក់ និង ចែករំលែក (Shares) ជាង ៤ពាន់នាក់ គិតត្រឹមម៉ោង១២ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

រូបភាព Selfie របស់មេដឹកនាំអាស៊ានទាំង ៤រូប បានថតក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ មេដឹកនាំទាំង ៤រូប បាន បង្ហាញទឹកមុខស្រស់ស្រាយគ្រប់គ្នា ក្នុងនាមជាប្រជាជាតិក្នុងតំបន់អាស៊ី-អាគ្នេយ៍ជាមួយគ្នា។

សូមបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់អាស៊ី-អាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ បាននិងកំពុងក្លាយជាប្រទេស ដ៏សំខាន់ក្នុងខ្សែចក្ខុរបស់ ប្រទេសមហាអំណាចក្នុងពិភពលោក ដោយមិនអាចមើលរំលងពីតួនាទីរបស់ពួកគេក្នុងឆាកអន្តរជាតិនោះឡើយ។ ប្រទេសមហាអំ ណាច ដែលកំពុងប្រជែងឥទ្ធិពលគ្នា ដូចជាចិន និងអាមេរិក បាននិងកំពុងយកចិត្តយកថ្លើមមេដឹកនាំប្រទេសទាំងនេះយ៉ាងខ្លាំង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី