ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ០១៖១០យប់ចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥នេះ មានករណីបុរស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលមនុស្សម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយវាយខ្ទេចរថយន្តផងដែរ ដោយសាររថយន្ត Mazda បើកបុកតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយព្យាយាមបើកគេច។

មិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុគាត់ និងរួមនិងគ្នាទាំងអស់៦នាក់ បានចេញមកពីហូបបបរសរ នៅភោជនីយដ្ឋានតាយតាយ ដែលនៅមិនឆ្ងាយពីកន្លែងគ្រោះថ្នាក់នេះប៉ុន្មានទេ បន្ទាប់ពីហូបហើយបាននាំគ្នាចេញមកវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ តែទើបតែជិះចេញ មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែមានរថយន្តម៉ាក Mazda ពណ៌ខ្មៅ ស្លាកលេខភ្នុំពេញ៖ 2AB-8801 បើកបរដោយបុរសម្នាក់រួម និងមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅកើតទៅលិច លុះបើកមកដល់មុខ Karaoke ឌីយ៉ាម៉ង់ បានបុកម៉ូតូពីក្រោយចំនួនពីរគ្រឿង បណ្តាលឲ្យបុរស៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីបុកហើយម្ចាស់រថយន្តបានព្យាយាមបើករត់ បានចំងាយប្រហែល១០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ដេញ និងឃាត់បាន តែដោយសារកំហឹងរបស់ប្រជាជនដែលឃើញហេតុការណ៍នេះ ផ្ទាល់ភ្នែកបាននាំគ្នា វាយតៃកុងរថយន្តម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តខ្ទេចផងដែរ។ ប្រពន្ធជនរងគ្រោះបានសន្លប់នៅ កន្លែងកើតហេតុ ដោយបានឃើញប្តីរបស់ខ្លួនស្លាប់ដោយសាររថយន្តបុក។

សំរាប់អ្នករងរបួសត្រូវបានមន្ទីរពេទ្ ឃឹម រ៉ានី ចេញមកដឹកយកទៅទាំងរថយន្ត មិនមានផ្លាកសំរាប់សំគាល់អ្វីបន្តិចឡើយ ដើម្បីងាយស្រួលបិទបាំង មិនទទួលខុសត្រូវពេលមានគ្រោះថ្នាក់ចរាចរណ៌ ដែលបង្ករបង្កដោយរថយន្តរបស់ខ្លួន។ ហើយជាចុងក្រោយអ្នកបើកបរបង្ករួមទាំងរថយន្ត និងម៉ូតូទៅទុកនៅការិយាល័យចរាចរណ៌ក្រុងភ្នំពេញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល