ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ជាន់ខ្ពស់ ប្រទេសវៀតណាម ហើយនោះ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ អត្ថបទសារព័ត៌មានអោយដឹងថា ក្រុមប្រតិប បត្តិការរុករក ស្រាវជ្រាវ យន្តហោះម៉ាឡេស៊ី ដែលបានបាត់នោះ អោយដឹងថា ពុំបានរកឃើញវត្តុតាង ឬក៏សញ្ញាណអ្វី នោះទេ ទាក់ទិន ទៅនឹង ករណីបាត់យន្តហោះ ខាងលើ ពោល ស្ថិតនៅក្នុងសភាព អាថ៍កំបាំង ក្នុងរយៈពេល ៣ ថ្ងៃក្រោយ បន្ទាប់ពីវា បានបាត់ការទាក់ទង ស្ថានីយ៍ត្រួតពិនិត្យអាកាស
ដោយឡែក រដ្ឋមន្រ្តីរូបនេះ បន្តអោយដឹងថា វៀតណាម នឹងបន្តប្រឹងប្រែង ធ្វើការរុករក អោយអស់ពី លទ្ធភាព លើសពីនេះទៅទៀត ខណៈនឹងមានការ បន្ថែមកម្លាំងរុករក ក៏ដូចជា សម្បទារុករក និងវិ សាលនៃការរុករក ធំជាងមុន ។បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា រាល់ ក្រុមប្រតិបត្តិការ មកពីបណ្តាប្រទេស ក្បែរខាង រដ្ឋាភិបាល វៀតណាម បានសម្រេចអោយចូលក្នុង ដែនអធិបតេយ្យភាព របស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួល និង ជួយក្នុងការរុករកលើកនេះ ។
សេចក្តីរាយការណ៍អះអាងអោយដឹងថា អាជ្ញាធរវៀតណាម បានបញ្ជូនឧទ្ធម្ភាគចក្រ ៤ គ្រឿង ក៏ដូច ជានាវា ១២ គ្រឿងផ្សេងទៀត ទៅតំបន់ ដែលសង្ស័យថា យន្តហោះ បានធ្លាក់ ខណៈតំបន់នោះគឺជា កន្លែងដែលយន្តហោះបាត់ខ្លួន ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្តហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទី ក្រុងប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ