ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនបង្កប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម ISIS បានបើកការវាយប្រហារ តាមប្រព័ន្ធអ៊ិនធើណេត Hack គេហទំព័រ សាកលវិទ្យាល័យ កំពូលប្រចាំប្រទេសចិន Tsinghua នៅវេលាម៉ោង ១០ យប់ថ្ងៃអាទិត្យកន្លងទៅនេះ ។

ប្រភពបន្តអោយដឹងថា Pages មួយចំនួន នៅគេហទំព័រ ត្រូវបានលុបចោល ដោយ ជំនួសមកវិញ ជាមួយនឹងបណ្តារូបភាពសកម្មជន ISIS ក៏ដូចជា ទង់ជាតិ ISIS អមជាមួយនឹងអាថ៍សម្លេងពីក្រុម ជីហាតជាដើម។ ច្រើនជាងនេះ ក៏មានសារអមមកជាមួយគ្នានោះដែរ ពោលគឺ "Allah គឺល្អ ខ្ញុំមិន ខ្លាចការស្លាប់នោះទេ ការលះបង់គឺជាគោលបំណងចុងក្រោយរបស់ខ្ញុំ" ។ ច្រើនជាងនេះទៅទៀត សេចក្តីរាយការណ៍ បន្តអោយដឹងថា ជនបង្កប់ ISIS ដែលត្រូវ បានគេ ស្គាល់ ឈ្មោះនៅតាម អន ឡាញ "Don-2," ក៏បានចុះហត្ថលេខា ពីការ Hack របស់ខ្លួន មានជាក់ស្តែងនៅលើវេបសាយHack សាកលវិទ្យាល័យ ខណៈជនបង្កប់រូបនេះ ក៏ធ្លាប់វាយប្រហារ គេហទំព័រផ្សេងៗរួចទៅហើយ ។

សេចក្តីថ្លែងការណ៍ ពីបុគ្គលិកសាកលវិទ្យាល័យឲ្យដឹងថា គេហ ទំព័រ សាកលវិទ្យាល័យ ត្រូវបិទ ភ្លាមៗ ក្រោមហេតុផងតែមួយគត់នោះគឺ ការពារការ ចែកចាយ សារ ពី ISIS បន្ថែមទៀត។ ខណៈ ប្រធានបទក្តៅ ថាតើការវាយប្រហារ Hack លើកនេះ អាចកើត ឡើងទៅបានយ៉ាងណានោះ ក្រុម អ្នកជំនាញព័ត៌មានវិទ្យាសាកលវិទ្យាល័យ រងនូវការស្តីបន្ទោស ពីភាពទន់ខ្សោយនៃ លេខសម្ងាត់របស់ខ្លួន។ ប្រភពឲ្យដឹងថា ទ្រឹស្តីមួយចំនួនលើកឡើងថា សឹង តែមិនគួរអោយជឿ ថា ISIS មាន សមត្ថភាពបច្ចេកវិទ្យាដល់កំពូល អាច Hack ចូលទៅ វាយប្រហារ គេហទំព័រ សាកលវិទ្យាល័យ ល្បីនៅប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA & ឆៃណា