CamNews

ហោះហើរ Charter Flight ពីទីក្រុងតូក្យូ មកកាន់ក្រុង សៀមរាប-អង្គរ ដោយផ្ទាល់

សៀមរាប ៖ កាលពីរសៀល ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ វេលាម៉ោង ប្រមាណជា ៥និង៣៥នាទី មានជើងយន្ដហោះ Charter Flight លើកដំបូង ដែលហោះហើរ ដោយផ្ទាល់ ពីអាកាស យានដ្ឋានណារីតា ក្រុងតូក្យូ “Narita, Tokyo" បានមកដល់អាកាសយានដ្ឋាន អន្តរជាតិក្រុងសៀមរាប-អង្គរ ដោយនាំមកជាមួយ នូវអ្នកដំណើរចំនួន ២៦១នាក់ ដែលភាគច្រើនបំផុត ជាភ្ញៀវទេសចរណ៍ ជនជាតិជប៉ុន ។

បើតាមការឲ្យដឹង ពីអ្នកដឹកនាំ នៃក្រុមហ៊ុន HIS ប្រទេសជប៉ុន បានឲ្យដឹងថា ដោយមើលឃើញ នូវ សក្ដានុពលខ្ពស់ នៃវិស័យទេសចរណ៍ របស់កម្ពុជា ពិសេសទីក្រុង សៀមរាប-អង្គរ ហើយដោយ និន្នាការបច្ចុប្បន្ន ទាំងភ្ញៀវទេសចរណ៍ និងអ្នកវិនីយោគជនជាតិជប៉ុន បានមកធ្វើដំណើរ មកកាន់ ប្រទេសកម្ពុជា មានចំនួនកើនឡើងផងដែរ ទើបជម្រុញឲ្យមានការរៀបចំ ឲ្យមានជើងហោះហើរលើកដំបូង ដោយផ្ទាល់មកកាន់ ក្រុងសៀមរាប-អង្គរ នាពេលនេះ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុង រយៈពេល៣ខែ ដើមឆ្នាំ២០១៤នេះ មានភ្ញៀវទេសចរណ៍ សរុប ១.៣៤១.៩៤៧នាក់ ក្នុងនោះមានភ្ញៀវ ទេសចរអន្តរជាតិ ៧៧៨.៧៣៧នាក់ ហើយមានភ្ញៀវជនជាតិជប៉ុនចំនួន ៤៩.៣៩០នាក់ ដែលស្ថិតនៅ លំដាប់លេខ៤ បន្ទាប់ពីភ្ញៀវជនជាតិកូរ៉េ ចិន និងវៀតណាម ។ ហើយក្នុងរយៈពេលឆ្នាំ២០១៣កន្លងទៅ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍សរុប៤.៤៣០.២៨៦នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ២.២៣៧.២៨៦នាក់ គឺភ្ញៀវជនជាតិជប៉ុន ស្ថិតនៅលំដាប់លេខ៤ ផងដែរ ។

ចំពោះ លោក ទ្រី ឈីវ អគ្គនាយករង ទេសចរណ៍ នៃក្រសួងទេសចរណ៍កម្ពុជា ដែលលោកបាន អញ្ជើញមកទទួលភ្ញៀវ នៃជើងហោះហើរ ដោយផ្ទាល់នៅឯប្រលាន យន្ដហោះអន្តរជាតិខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចឲ្យមានហោះហើរដោយផ្ទាល់នេះ គឺនៅក្រោយពេល ដែល មានជំនួបរវាងតំណាងក្រុមហ៊ុន HIS ប្រទេសជប៉ុន ជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ ដើម្បីសុំឲ្យមានការ សហការក្នុងការផ្សព្វផ្សាយ ជម្រុញបន្ថែម សម្រាប់ឲ្យភ្ញៀវទេសចរជប៉ុន មកកម្ពុជា ឲ្យបានកាន់តែ ច្រើនបន្ថែមទៀត គឺធ្វើឲ្យមាន ជើងហោះ ហើរដោយផ្ទាល់មកក្រុងសៀមរាប។

លោកបានបន្ថែមថា ការហោះហើរ ដោយផ្ទាល់លើកដំបូង ក្នុងថ្ងៃនេះ គឺបាននាំមកជាមួយនូវភ្ញៀវទេសចរ ចំនួន ២៦១នាក់ ហើយពួកគាត់ ត្រូវស្នាក់នៅក្រុងសៀមរាប ក្នុងរយៈពេល ៣ថ្ងៃផងដែរ ។ ហើយយើងក៏សង្ឃឹមថា នៅពេលខាងមុខ គឺគំឡុងខែសីហា ខែកញ្ញា ឆ្នាំ២០១៤នេះ ជើងយន្ដហោះនេះ នឹងមានការហោះហើរជាប្រចាំ ឬ ច្រើនជើងជាងនេះ និងដោយផ្ទាល់ពីតូក្យូ មកកាន់ ក្រុងសៀមរាប ។ ជាងនោះទៅទៀតកម្ពុជា និងជប៉ុន គឺមានទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលជាកត្តាជម្រុញឲ្យមានភ្ញៀវទេសចរជនជាតិ និងធុរៈកិច្ច ជប៉ុន បានមកកម្ពុជា កាន់តែមានចំនួន កាន់តែច្រើនបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកបានបញ្ជាក់ផងដែរថា ការហោះហើរដោយផ្ទាល់ពីប្រទេសជប៉ុននិងពីបណ្ដាប្រទេស មួយចំនួនទៀតមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនេះ គឺយោងតាមយុទ្ធសាស្ត្រ នៃការបើកចំហរជើងមេឃរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺមានក្រសួងទេសចរណ៍ ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញ ឲ្យមានកំណើនភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ។ ចំពោះភ្ញៀវទេសចរជនជាតិជប៉ុន គឺស្ថិតនៅក្នុងលំដាប់ទីផ្សារ ដែលសំខាន់ទាំង១០ សម្រាប់ទីផ្សារទេសចរណ៍របស់កម្ពុជាង ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល