ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ប្រទេសទូរគី ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS មានផែនការ វាយប្រហារ កិច្ចប្រជុំ កំពូល G20 នៅក្នុងទីក្រុង Antalya ប្រទេសទួរគី អំឡុងថ្ងៃ ១៥-១៦ វិច្ឆិកា កន្លងទៅនេះ។

ជាការពិត ក្រុមភារវកម្ម ពី ISIS មានគម្រោងផែនការ បំផ្ទុះ គ្រាប់បែក នៅតាមបណ្តាសណ្ឋាគារ លំដាប់ផ្កាយ ដែលមានមេដឹកនាំ G20 គ្រោងនឹងសម្រាកលំហែ ។ ច្រើនជាង ផែនការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅតាមបណ្តាសណ្ឋាគារ ក្នុងនោះ ក្រុមសកម្មប្រយុទ្ធក៏មានគម្រោងក៏ដូចជាផែន ការវាយប្រហារបំផ្ទុះគ្រាប់បែក នៅ តាមបណ្តា ផ្សារទំនើប ក៏ដូចជា នៅតាមបណ្តា ក្លឹបកំសាន្ត ពេលរាត្រី នៅក្នុងទីក្រុង Antalya ជាដើម ទូរទស្សន៍ TRT ធ្វើសេចក្តីរាយការណ៍។ ប្រភពដដែល បន្តអោយដឹងថា ៖ ព័ត៌មានលម្អិតនៃគម្រោងផែនការ វាយប្រហារ ខាងលើនេះ ត្រូវបានក្រុមការ ងារស៊ើបអង្កេត រកឃើញ នៅលើ កុំព្យូទ័រ ជនសង្ស័យ ជាប់ ពាក់ព័ន្ធ ក្រុមភារវកម្ម ក្នុងទីក្រុង Ankara អំឡុងថ្ងៃទី ១០ មករាកន្លងទៅនេះ។ ភ្លាមៗ កាលបើបានដឹងឮ ពីគម្រោងផែនការវាយ ប្រហារហើយនោះ ប៉ូលីសក្នុងស្រុក ប្រទេស ទួរគី បាន ចេញប្រតិបត្តិការ បោសសម្អាត ប្រឆាំង ឧក្រិដ្ឋកម្ម មុននឹងមកដល់នឹងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ១៥-១៦ វិច្ឆិកា ប៉ុន្មានថ្ងៃមុននេះ៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ