ជារៀងរាល់ថ្ងៃ នៅម៉ោងសិក្សាអំពីប្រវត្តិវិទ្យា តែងតែធ្វើអោយពួកសិស្សងងុយដេក។ ហេតុនេះ
គ្មានអ្វីពិបាកយល់ទេ នៅពេលពួកគេ ត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ។ អ្នកគ្រូ
ប្រកាសចំពោះមុខសិស្សរបស់ខ្លួនោះ។

អ្នកគ្រូ៖ ប្អូនណាអាចឆ្លើយនឹងអ្នកគ្រូបាន អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាម មុនពេលស្នូរជួង
សាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ?
សិស្ស៖ សប្បាយចិត្តណាស់ អ្នកគ្រូ! សិស្សក្នុងថ្នាក់ ឆ្លើយព្រមគ្នា ចំណោមនោះ សិស្សឈ្មោះ
ចាន់ណា ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេ ព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត
អាចឆ្លើយសំនួរដោយគ្មានពិបាក់។
អ្នកគ្រូ៖ ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយថា៖ បើអញ្ចឹងចាំ ឆ្លើយណា
អ្នកណានិយាយពាក្យមួយឃ្លាថា "កុំសួរមាតុភូមិថា ត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវ
ធ្វើអ្វីអោយមាតុភូមិ ?"
សិស្សម្នាក់ឆ្លើយ៖ ជម្រាបអ្នកគ្រូសំដីនេះគឺលោកចន អេហ្វកេណ្ណីឌី ប្រធានាធិបតីទី៣៥របស់
សហរដ្ឋអាមេរិចជាអ្នកនិយាយ!

អ្នកគ្រូ៖ ល្អ..ល្អណាស់! នាងអាចចេញ ទៅផ្ទះបានហើយ! សំនួរបន្តគឺអ្នកណានិយាយពាក្យថា
"ខ្ញុំមានសុបិនមួយ.....?"
សិស្សម្នាក់ទៀតឆ្លើយ៖ ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅ សាសនាជនស្បែកខ្មៅ
ឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ!
អ្នកគ្រូ៖ ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ!
ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឈ្មោះចាន់ណា ក្តៅក្រហាយ ស្រែកខ្លាំងៗ៖ អង្កាល់ទើប
ពួកគេ ព្រមបិទមាត់?
អ្នកគ្រូភ្ញាក់ព្រើត៖ អ្នកណានិយាយ និង អ្នកណា?
សិស្សឈ្មោះចាន់ណា ឆ្លើយចាក់បណ្តោយ៖ បាទ គឺប្រធានាធិបតី អាមេរិកឈ្មោះ ប៊ីលគ្លិន
តុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke