ស្មាតហ្វូន Galaxy ស៊េរីបន្ទាប់របស់ Samsung នឹងបំពេញបន្ថែមកំណែអាប់ឌេតជាច្រើន ស្តីពីផ្នែករឹង (Hardware)។ ស្មាតហ្វូនអាចបំពាក់នូវ Feature Clear Force បច្ចេកវិទ្យាសាកថ្មរហ័ស និងមានគាំទ្រ ការដាក់ កាតមេម៉ូរីក្រៅបន្ថែមបាន។

Galaxy S7 មានការរចនាម៉ូតមិនខុសគ្នាច្រើនទៅនឹង Galaxy S6 ទេ

តាមប្រភពព័ត៌មានពី The Wall Street បានឲ្យដឹងថា ការរចនាម៉ូតរបស់ Galaxy S7 មិនមានអ្វីខុសប្លែក ច្រើននោះទេ បើប្រៀបទៅនឹងជំនាន់មុន។ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នឹងផ្តោតទៅលើការអាប់ឌេត ផ្នែករឹង សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន។ ក្នុងនោះ Galaxy S7 ត្រូវបានគេដឹងថា នឹងបំពាក់ chip Snapdragon 820 ថ្មីបំផុតពី Qualcomm ឬ Exynos 8890 ដែលផលិតផ្ទាល់ដោយក្រុមហ៊ុន Samsung។

Feature ដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅលើស្មាតហ្វូន ជិតបង្ហាញខ្លួនរបស់ Samsung នោះគឺអេក្រង់ Clear Force។ បច្ចេកវិទ្យាអេក្រង់ដែលអាចស្គាល់កម្លាំងសង្កត់នេះ នឹងជួយឲ្យ Galaxy S7 អាចធ្វើការ ប្រកួតប្រជែង ជាមួយនឹង iPhone 6S និងបណ្តាគូប្រកួតប្រជែងផ្សេងទៀត នៅលើទីផ្សារស្មាតហ្វូនប្រើ Android។ ក្រុមហ៊ុន Synaptics នៅរដ្ឋកាលីហ្វរនៀ សហរដ្ឋអាមេរិច អាចជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ Clear Force ដល់ Samsung។

ក្រៅពីនេះ លទ្ធភាពច្រើនដែល Galaxy S7 នឹងត្រូវបានបំពាក់នូវរន្ធ USB Type-C 3.1 ។ រន្ធតំណភ្ជាប់ នេះ អាចគាំទ្រនូវការសាកថ្មក្នុងល្បឿនលឿន តែរយះពេល ៣០នាទីប៉ុណ្ណោះ ស្មាតហ្វូនអាចនឹងទ្រទ្រង់ បាននូវការ ប្រើប្រាស់បានពេញមួយថ្ងៃ។ ទន្ទឹមនឹងនោះ ប្រភពព័ត៌មានចចាមអារាមក៏បានឲ្យដឹងបន្ថែម ថា Samsung កំពុង តែគិតដល់ ការដែលបំពាក់នូវរន្ធសម្រាប់ដោតមេម៉ូរីក្រៅបន្ថែម microSD ដល់ ស្មាតហ្វូន Galaxy S ជំនាន់ថ្មី របស់ខ្លួនផងដែរ។

តាមប្រភពពី The Wall Street បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង នឹងធ្វើការបង្ហាញ ណែនាំ Galaxy S7 នៅចុងខែកុម្ភះ ជំនួសឲ្យការបង្ហាញខ្លួននៅក្នុងខែ មករា ឆ្នាំ២០១៦ ដូចទៅនឹង ព័ត៌មានចចាមអារាម មួយចំនួនកាលពីពេលមុន។ ដូច្នេះស្មាតហ្វូននេះ អាចនឹងត្រូវបង្ហាញណែនាំខ្លួន នៅក្នុងព្រឹត្តការណ៍ MWC នៅ ប្រទេសអេស្បាញ រួមគ្នាជាមួយនឹង LG G5 ដែរ។ បន្ទាប់មក ម៉ូដែលនេះ នឹងបញ្ចេញលក់ដល់អតិថិជន នៅចន្លោះពាក់កណ្តាលខែមីនា ឆ្នាំ២០១៦៕

- អានអត្ថបទ៖ BlackBerry Priv លក់ដាច់រហូតអស់ស្តុក នៅលើ Walmart
- អានអត្ថបទ៖ Microsoft Lumia 850 មាន Sensor ស្គែនប្រស្រីភ្នែក និងមានបួនពណ៌សម្រាប់រើស?
- អានអត្ថបទ៖ Facebook សាកល្បង Feature ថ្មី អាចបង្ហាញឲ្យដឹង មានអ្នកកំពុងសរសេរ Comment លើ Status ដែលបានបង្ហោះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ WSJ, Vreview