CamNews

ឈ្មោះ​របស់​ព្យុះ មាន​ភាព​ខុស​គ្នា បែប​ណា ?

Hurricane, cyclone និង typhoon គឺជាពាក្យដែលត្រូវបានគេប្រើប្រាស់ដើម្បីនិយាយអំពីបណ្ដា ព្យុះ ប៉ុន្ដែឈ្មោះផ្សេងៗគ្នានេះ គឺយោងទៅលើទីកន្លែងដែលព្យុះកើតជារូបរាង និងបង្ហាញខ្លួន។

ជាក់ស្ដែង Hurricane, cyclone និង typhoon សុទ្ធតែជាពាក្យដែលប្រើសម្រាប់និយាយ អំពីព្យុះ សមុទ្រធំៗ ដែលវាយលុកមកលើដីគោក នៅពាសពេញពិភពលោក។ ភាពខុសគ្នាក្នុងការប្រើ ប្រាស់ឈ្មោះ គឺគ្រាន់តែយោងទៅលើទីកន្លែងដែលព្យុះនោះកើតឡើង និងបង្ហាញខ្លួន។

Hurricane គឺជាឈ្មោះដែលត្រូវប្រើដើម្បីនិយាយអំពីខ្យល់កំបុតត្បូងនៅមហាសមុទ្រ Atlantic , សមុទ្រ Caribbean , តំបន់កណ្ដាល និងឦសាននៃសមុទ្រ Pacific ។ Hurricane ត្រូវបានប្រើ​ប្រាស់​ដោយយោងទៅលើឈ្មោះរបស់បីសាចមួយ នៅសមុទ្រ Caribbean ដែលមានឈ្មោះថា Hurricane ។

នៅភាគពាយព្យនៃសមុទ្រ Pacific បណ្ដាព្យុះដែលមានកម្លាំងខ្លាំង ត្រូវបានគេហៅថា typhoon ។ ចំណែក cyclone ត្រូវបានប្រើប្រាស់ដើម្បីនិយាយអំពីបណ្ដាព្យុះដែលកើតឡើង និងបង្ហាញខ្លួន នៅភាគខាងត្បូងនៃសមុទ្រ Pacific និងសមុទ្រឥណ្ឌា។

បណ្ដាព្យុះត្រូវបានគេដាក់ឈ្មោះ និងចាត់ទុកជាព្យុះត្រូពិក នៅពេលវាមានល្បឿន ៦៣គីឡូ​ម៉ែត្រ/​ម៉ោង និងត្រូវបានបែងចែកជា  hurricane, typhoon ឬ cyclone នៅពេលកម្លាំងខ្យល់ឡើងដល់ ១១៩គីឡូម៉ែត្រ/ម៉ោង។

យោងតាមទំព័រ Saffir-simpson កម្រិតសម្រាប់បែងចែកប្រភេទនៃខ្យល់កំបុតត្បូងត្រូពិក នៅប៉ូល​ខាងលិច មានកម្លាំងខ្លាំងជាងសម្ពាធទាប និងព្យុះត្រូពិក ហើយវាមាន ៥កម្រិតដើម្បីបែងចែក​កម្លាំង​ខ្យល់។ កម្រិតដែលខ្ពស់ជាងគេ គឺកម្រិត ៥ ដោយមានខ្យល់ល្បឿន ២៥០គីឡូ​ម៉ែត្រ/​​ម៉ោង។

ចំនួនព្យុះដែលត្រូវបានចាត់ចូលក្នុងកម្រិត ៤ និងកម្រិត ៥ បានកើនឡើងច្រើនជាងមុនជិតទ្វេដង នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០០០ ។ រយៈពេល និងកម្លាំងខ្យល់​របស់ព្យុះត្រូពិក ក៏បានកើនឡើង ៥០% ក្នុងរយៈពេល ៥០ឆ្នាំមកនេះ។

ព្យុះ Haiyan ដែលបានវាលប្រហារមកលើប្រទេស Phillipines កាលពីថ្ងៃទី ៨វិច្ឆិកា ដោយមាន​ល្បឿន​ខ្យល់មធ្យម ៣២០គីឡូម៉ែត្រ/ម៉ោង ត្រូវបានចាត់ចូលកម្រិតទី ៥ ហើយត្រូវបានចាត់​ជាព្យុះ​ខ្លាំង​បំផុតក្នុងឆ្នាំនេះ។

នៅប៉ូលខាងជើង ខ្យល់ត្រូវងាកមកខាងស្ដាំ ធ្វើឱ្យព្យុះដែលកើតមាននៅភាគខាងជើងអេក្វាទ័រ វិល​បញ្ច្រាសទិសនាឡេកា ប៉ុន្ដែ នៅពេលវាបង្ហាញខ្លួននៅផ្នែកខាងត្បូងនៃអេក្វាទ័រ ព្យុះនឹងវិល​ទៅតាម​ដំណើររបស់នាឡេកា។

រដូវព្យុះ

បណ្ដាព្យុះដែលបង្ហាញខ្លួននៅ Atlantic និង Pacific តែងអូសបន្លាយចាប់ពីខែ មិថុនា រហូតដល់​ប្រហែលចុងខែវិច្ឆិកា។ ចំណែករដូវព្យុះនៅ Pacific ភាគខាងកើត ចាប់ផ្ដើមពីថ្ងៃទី ១៥ខែឧសភា និងបញ្ចប់នៅថ្ងៃទី ៣០វិច្ឆិកា ជារៀងរាល់ឆ្នាំ។ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ឆ្នាំបន្ទាប់ គឺជារដូវ​ព្យុះ​នៅ Pacific ភាគខាងត្បូង និងអូស្ដ្រាលី។ ឈូងសមុទ្រ Bengal មានព្យុះពីររដូវកាល ក្នុង មួយឆ្នាំ គឺចាប់ពីខែមេសា ដល់ខែ មិថុនា និងពីខែកញ្ញា ដល់ខែវិច្ឆិកា។ រីឯព្យុះនៅភាគពាយព្យ Pacific គឺហាក់មិនមានរដូវ។

ការដាក់ឈ្មោះព្យុះ​

សម្រាប់​បញ្ជីឈ្មោះនៃបណ្ដាព្យុះ ត្រូវបានដាក់ចេញដោយអង្គការ​ឧតុនិយម​ពិភពលោក (World Meteorological Organization) ហើយឈ្មោះរបស់ព្យុះក៏តែងត្រូវបានដាក់ទៅតាមឈ្មោះ​ដែល​គេស្គាល់ច្រើន នៅក្នុងតំបន់។ ឈ្មោះរបស់ព្យុះមួយចំនួន ត្រូវបានដកចេញពីបញ្ជី និងជំនួស​មក​វិញដោយឈ្មោះថ្មី ក្នុងករណីវាបង្កការខូចខាតច្រើន ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិ។

ប្រទេស Phillipines មានប្រព័ន្ធដាក់ឈ្មោះព្យុះដោយឡែក ដូច្នេះ ព្យុះ Haiyan ក៏ត្រូវបានគេហៅ​ឈ្មោះផ្សេង គឺ Yolanda ។ នៅក្នុងភាសាចិន Haiyan ត្រូវបានគេហៅថា Hai Yen ។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មាន​វីដេអូ)

ប្រើ​ដៃ​ជាស​ញ្ញា គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​ល្អ​អាច​ទៅជា អាក្រក់

សណ្ឋាន​ម្រាមដៃ ប្រាប់​អំពី​បុគ្គលិកលក្ខណៈ របស់​មនុស្ស

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Saffir-simpson/ Telegraph/Kh