ក្រុមនគរបាល និងទាហាន នៃក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា បន្ដប្រតិបត្ដិការសន្ដិសុខយ៉ាងគគ្លើនកាលពីថ្ងៃពុធ ដោយចាប់ខ្លួនបាតុករស្លូតត្រង់រាប់រយនាក់ និងធ្វើទុក្ខបុកម្នេញ រុកគួនតំបន់ជិតខាង រយៈពេលប៉ុន្មានម៉ោង មុនពេលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្ដីថ្លែងការណ៍ជាឯកច្ឆន្ទមួយ ថ្កោលទោសចំពោះការប្រើហិង្សាទៅលើក្រុមបាតុករស្លូតត្រង់(បាតុកម្មដោយសន្ដិវិធី) ។ នៅក្នុងការដាក់ពង្រាយកងកម្លាំងផ្សេងគ្នាចំនួនពីរកាលពីថ្ងៃពុធ កងកម្លាំងសន្ដិសុខ បានសម្រុកចូលសង្កាត់ចំនួនពីរផ្សេងគ្នា នៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបានបង្ក្រាប និងបង្ខាំងក្រុមបាតុករនិស្សិត នៅក្នុងទីក្រុង Okkalapa ប៉ែកខាងជើង ហើយក្រោយមកទៀត បានចូលពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងក្រុង Sanchaung ដើម្បីរកអាវុធទុកបញ្ឆេះប្រតិបត្ដិការសន្ដិសុខទ្រង់ទ្រាយធំនៅទីនោះ ដែលត្រូវពួកគេបានបដិសេធថាពុំបានធ្វើ ក្រោយពេលបណ្ដាស្ថានទូតអឺរ៉ុប និង UN ចេញសេចក្ដីព្រមានពេញលេញមួយ ទៅក្រុមប្រឹក្សាយោធាដើម្បីឱ្យបញ្ឈប់ប្រតិបត្ដិការនោះ ។

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមនគរបាល ក៏ខិតខំដុតដៃដុតជើងផងដែរ នៅក្នុងទីប្រជុំជន Tamwe នៃទីក្រុង Yangon ជាតំបន់ដែលពួកគេ បានបង្ខំបុគ្គលិកអយស្ម័យាន អោយបញ្ជូនក្រុមចលនាប្រឆាំងស៊ីវិលចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទទួលដំណើរទស្សនកិច្ចបស់មន្រ្ដីស្ថានទូតអាមេរិក ដើម្បីមកមើលឱ្យឃើញប្រាកដអំពីអ្វី ដែលកំពុងកើតឡើង និងបង្ហាញអំពីក្ដីបារម្ភកាន់តែខ្លាំងឡើងរបស់ពលរដ្ឋអាមេរិកចំពោះស្ថានភាពនេះ ។

ទន្ទឹមនឹងនេះដែរ នៅក្នុងក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ដំបូងរបស់ខ្លួន ដោយមានបញ្ចូលពាក្យនេះថា “ថ្កោលទោស” ជាការយោងទៅលើ ទង្វើរបស់ក្រុមប្រឹក្សាយោធា ដែលបានដណ្ដើមអំណាចពីអាជ្ញាធរស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ។ សេចក្ដីថ្លែងការណ៍នេះ ក៏មានលក្ខណៈឯកច្ឆ័ន្ទជាពិសេស ក្នុងន័យច្រានចោលអំពើហិង្សាចំពោះក្រុមបាតុករស្លូតត្រង់ និងក្នុងន័យជាការអំពាវនាវរបស់ខ្លួនឱ្យមានការដោះលែងភ្លាមៗនូវក្រុមមនុស្ស ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ដ ។

ក្រុមនិស្សិតច្បាប់ ដែលរាយការណ៍ឱ្យគេហទំព័រ JURIST នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ចេញនូវការស្រងាកចិត្ដចំពោះ ប្រតិបត្ដិការរបស់មន្រ្ដីនគរបាល និងសេចក្ដីថ្លែងការណ៍របស់់ UN ។ និស្សម្នាក់ បាននិយាយថា ៖

“បច្ចុប្បន្ន គ្រប់គ្នាកំពុងគិតថា យើងត្រូវតែធ្វើអ្វីមួយដើម្បីបង្ការពីការរំលោភបំពាន និងអំពើហិង្សារាល់ថ្ងៃ ។ ការលាក់ខ្លួនពួនអាត្មាពីប៉ូលិស និងទាហាន មិនមែនជាមធ្យោបាយនោះទេ ។ យើងត្រូវលាក់ខ្លួន និងរត់គេចជារៀងរាល់ថ្ងៃ ។ ឥឡូវពួកមន្រ្ដីទាំងអស់នោះ សម្រុកចូលផ្ទះទាំងឡាយ ដែលត្រូវប្រើជាទីជម្រក ក្រោយក្រុមបាតុករ ត្រូវបានបំបែកដោយហិង្សា ។ ហើយបន្ទាប់មក យើងត្រូវបានចាប់ខ្លួន និងរងនូវអំពើហិង្សាដ៏ព្រៃផ្សៃ ។ ខ្ញុំមានអារម្មណ៍ថា ហាក់មានអ្វីខុសប្រក្រតី ។ ខ្ញុំថែមទាំងមិនយល់ពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខ UN ។ ខណៈដែលពួកគេ កំពុងពិភាក្សា និងមិនអាចព្រមព្រៀងគ្នាបាន មនុស្សកំពុងស្លាប់ និងរងទុក្ខសោករាល់ថ្ងៃ” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist