សុក នឹង សៅ ជាមិត្តភក្តិនិងគ្នាជាយូរមកហើយ។ ថ្ងៃមួយសុកបានទៅលេង
ផ្ទះសៅ។ ដោយសារតែជីវភាពគ្រួសារបស់សុក មិនសូវធូធារ
សុកមានតែសាច់បន្តិចបន្តូចប៉ុណ្ណោះសម្រាប់ទទួលសៅ។
នៅពេលដែលសៅ ទៅដល់ផ្ទះ សុកក៍រៀបចំទទូល មានស្រាស និង គ្រឿងក្លែម
បន្តិចបន្តូចនោះ។ពេលដែលឃើញមានសាច់ក្លែម កូនរបស់សុក មិនទៅណាឡើយ គេគិតតែក្បែរសៅ។
ហេតុតែឃើញកូនរបស់សុក នៅក្បែរ សៅចេះតែបេះសាច់នោះអោយកូនសុកញាំ។
ពេលឃើញកូនរបស់ខ្លួនទៅណាសោះ សុកក៍អោយសញ្ញាទៅកូនដោយក្តិចតិចៗ។
ទោះបីជា ឪពុករបស់ខ្លូនក្តិចយ៉ាងណា ក៍កូនរបស់ខ្លួនមិនទៅឆ្ងាយសោះ។
ចំណែកសៅ នៅពេលដែលឃើញកូនរបស់មិត្តភក្តិនៅក្បែរ សៅក៍ចេះតែសាច់អោយ
ស្ទើរតែអស់ខានក្លែម។
ដោយទ្រាំនឹង កូនលែងបាន សុក ក៍ក្ដិចកូនរបស់ខ្លួនយ៉ាងខ្លាំង។ ស្រាប់តែពេលនោះ កូរបស់សុកស្រែកអោយឪពុករបស់ខ្លួនថា៖
� យ៉ាប់ណាស់ អាគ្នាឯង អាគ្នាគេមិនយ៉ាប់សោះ"
ដោយ៖ លី