ភ្នំពេញៈ កន្លងមកទស្សនិកជន ប្រាកដជាធ្លាប់ដឹងហើយថា ទំនាក់ទំនងរវាង តារា Facebook ល្បី ឈ្មោះ Peypey Dy និងតារាចម្រៀងស្រី លេចធ្លោក្នុងផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា មានភាពជិតដិត ជាមួយខ្លាំងណាស់ រហូតដល់រស់នៅ ជ្រកក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នា អស់ រយៈពេលជិត២ឆ្នាំ ក្នុងនាមជាបងធម៌ប្អូនធម៌ ថែមទៀតផង ។ អស់រយៈពេល ជាយូរមកហើយ តារា Facebook រូបនេះ ហាក់មានភាពលាក់បាំង ពីភាពល្អក់កកររវាង ពួកគេទាំងពីរ មិនព្រម ទម្លាយជា សាធារណៈឡើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេនឹកស្មានមិនដល់ គឺស្រាប់តែថ្ងៃនេះ Peypey Dy បាន ទម្លាយ អាថ៌កំបាំងរឿងអាស្រូវ របស់ កញ្ញា ពេជ្រ សោភា ដោយមិនសំចៃដៃទាល់តែសោះ លាយ ឡំនឹង ពាក្យគម្រាមខ្លះៗទៀតផង ។

នៅក្នុងសម្តី របស់ Peypey Dy ដែលបានសរសេជាភាសាខ្មែរ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook របស់លោកនោះ បាននិយាយបែបបង្ហើរ តាមខ្យល់ថា “ មានមនុស្សអាក្រក់បាន បង្កើត Fake profile ហើយដាក់រូបថតខ្ញុំ និងសង្សារខ្ញុំ ហើយដើរ add ទៅគេ ហើយធ្វើរឿង មិន សមរម្យផ្សេងទៀត.... ម្នាក់នោះ គឺជាតារាចម្រៀងស្រីម្នាក់ ដែលមានប្រវត្តិមិនល្អ ជាស្រីដែលមាន កូនរួចហើយ តែឲ្យកូនខ្លួនឯង ហៅថាមីង ព្រោះខ្លាចធ្លាក់កូដ ។ សំបកក្រៅដូចជាមនុស្សល្អ ធ្លាប់ និយាយ ប្រាប់អ្នកកាសែតថា មិនយកប្តីគេទេ តែការពិតទាក់ទងប្តីគេ រហូតដល់ប្រពន្ធគេដឹង ហើយ ផ្ញើរសារមកជេរទៀត។ មិនតែប៉ុណ្ណោះ ធ្លាប់បាន ទៅដើរលេងនៅកំពង់សោម ជាមួយគ្នាទៀត។ អ្វីដែលរឹតតែហួសចិត្ត គឺធ្លាប់លួចចេញពីផ្ទះ ទាំងកណ្តាលយប់ ជាច្រើនដង ទៅដេកជាមួយ ប្រុស ស្នេហ៍នៅផ្ទះគេ ហើយពេលខ្លះ ខ្ញុំជាអ្នកចាក់សោរឲ្យផ្ទាល់តែម្តង....!”។

សាររបស់ Peypey Dy បាននិយាយបន្ថែមទៀតថា "រហូតដល់ពេលនេះ បានភ្ជាប់ពាក្យហើយ តែ លួចស្រលាញ់គ្នា អ្នក Rap របស់ខ្លួនឯង ទាំងតារា ស្រីម្នាក់នោះ មានអាយុចាស់ជាងជិត10ឆ្នាំ។ ជាតារានឹងគេដែរ ហើយធ្លាប់ និយាយអប់រំគេ ធាតុពិតស្អុយរលួយនិយាយ តាមទូរទស្សន៍ សុទ្ធអប់រំ រឿងចរាចរណ៍ តែខ្លួនឯងជិះឡានស្លាកលេខ បណ្តោះអាសន្ន ផុតកំណត់ ជិត2ឆ្នាំហើយ។ account ដែល fake នោះ គឺបង្កើតដោយមិត្ តម្នាក់ របស់ខ្ញុំ ដែលត្រូវជាអ្នកគាំទ្ររបស់ តារាចម្រៀងស្រី ម្នាក់ហ្នឹង ហើយកាលពីមុន គឺជា account របស់ខ្ញុំ តែតារានោះ បានយក account នោះទៅ fake ហើយបានដូរ password ឆ្លាតដែរ តែប្រហែសមិន hide info... ហើយគេបានដូរឈ្មោះ ហើយធ្លាប់ យក account នោះ កាត់តរូប ទេព បូព្រឹក និងបទ ចម្រៀងដែលគេបាន copy ពីបរទេស ផ្ញើរទៅ page Anti Copy Song ដើម្បីឲ្យគេ troll ទេព បូព្រឹក ទាំងដែលខ្លួនឯងក៏ copyពីគេដែរ។ ខ្ញុំដឹងព្រោះខ្ញុំ ធ្លាប់ចូល ទៅ account នោះ ហើយបានឃើញគេ chat ទៅ ហើយក៏បាន chat ទៅជេរប្រពន្ធដើម របស់គេដែរ...."។

ជាមួយគ្នានោះ តារា Facebook រូបនេះ ក៏បានផ្តាំទៅតារាចម្រៀង ស្រីម្នាក់ហ្នឹងថា "កុំ ថោកទាប ខ្លាំងពេក គួរធ្វើឲ្យអ្នកដទៃគោរពផង បើចង់លេង ជាមួយពួកខ្ញុំ ខ្ញុំស្វាគមន៍ ហើយចាំ មើលចុង ក្រោយអ្នកណាត្រូវខ្មាសគេ....តែចំពោះស្រីម្នាក់ហ្នឹងវិញ មាន អាថ៌កំបាំង ច្រើនណាស់ បើមិនចង់ ខ្មាសគេ ឈប់ធ្វើរឿងថោកទាបទៅ បើមិនដូច្នេះទេ ញុំនឹង post ជាclip ហើយ និយាយឲ្យចំ ឈ្មោះ តែម្តង....!!!!! "។

ពាក់ព័ន្ធនឹងការលើកឡើង របស់លោក Peypey Dy បែបនេះ LookingTODAY បានទាក់ទងទៅ សាកសួរម្ចាស់សាម៉ីខ្លួន ពេជ្រ សោភា ដើម្បីឲ្យនាងបកស្រាយទាក់ទង នឹងការលើកឡើង របស់ Peypey Dy ដែរ ប៉ុន្តែមិនអាចទាក់ទងបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ ។

ទោះបីជាសារនៅក្នុង Facebook Peypey Dy មិនបានបញ្ជាក់ពីឈ្មោះ របស់តារាចម្រៀង ស្រីរូបនោះ ច្បាស់ ក៏ដោយ ប៉ុន្តែអ្នកដែលបាន អានសារ មួយនេះ ភាគច្រើនសុទ្ធតែដឹងថា Peypey Dy ចង់ និយាយសំដៅផ្លែផ្កាឲ្យ ពេជ្រ សោភា ព្រោះថាអស់រយៈពេលជិត២ឆ្នាំ ហើយដែលលោក និងតារា ស្រី រូបនេះ រស់នៅជាមួយគ្នា ប្រៀបដូចជាបងប្អូន នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែនៅក្នុងនោះ លោក Peypey Dy ក៏បានរើបង្វេច ចាកចេញពីផ្ទះ ពេជ្រ សោភា ទាំងឆ្អែតចិត្ត ក្នុងស្ថានភាព អាថ៌កំបាំង អំពីជម្លោះរវាងអ្នកទាំងពីរ ដែលគ្មាននរណានឹកស្មានដល់ឡើយ។ រហូត មកដល់ពេល នេះ ភ្លើងគំនុំ ដែលឆេះក្ដៅងំជាច្រើនខែមកនោះ បានផ្ទុះឡើងបន្តិចម្ដងៗ រហូតដល់ថ្នាក់ Peypey Dy គម្រាមប្រកាសសង្គ្រាម ពាក្យសម្ដី ជាមួយពេជ្រ សោភា ទៀតផង៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល