ភ្នំពេញ៖ តារាសម្តែង សម្បុរស្រអែមស្រស់ កញ្ញា នី មុនីនាថ ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីវ័យក្មេងឈរនៅជួរមុខគេ ខណៈនាងទទួលបានការសម្តែងបន្តបន្ទាប់ ក្នុងតំណែងជាតួឯក រហូតដល់មានមហាជនជាច្រើនគិតថា នាងជាតារាសម្តែងល្បី អាចស៊ីថ្លៃខ្ពស់ ខុសពីតារាសម្តែងស្របាល នាងដទៃទៀត ។ ជុំវិញព័ត៌មានខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា នី មុនីនាថ បដិសេធន៍មិននិយាយ ពីតម្លៃខ្លួន បង្ហាញជាសាធារណៈឡើយ ។

ជួបសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធរឿង «វិស្សមកាលមរណៈ» របស់ផលិតកម្ម «ចក្រវាឡពេជ្រ ភាពយន្ត» កាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នាងបានប្រាប់ឲ្យដឹងថាសន្ទុះការងាររបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការរវល់ថតរឿងជាប់ៗគ្នា ស្ទើរតែគ្មានពេលសម្រាកទៅហើយ តែបើនិយាយពីចំណូលប្រចាំខែវិញ គឺនាងសុំលាក់មិននិយាយ ។

តារាស្រីសម្បុរស្រអែមស្រស់ កញ្ញា នី មុនីនាថ បានបដិសេធន៍ មិននិយាយពីតម្លៃខ្លួន ក្នុងការថតរឿង ឬក៏ចំណូលប្រចាំខែឡើយ នៅពេលដែលអ្នកសារព័ត៌មានបានសួរ ដោយនាងបានឆ្លើយថា «សម្រាប់តម្លៃខ្លួនរបស់ខ្ញុំ មិនមានអីខុសប្លែក ពីតារាសម្តែងដទៃទេ គឺតម្លៃប្រហាក់ប្រហែលគ្នា ។ ចំពោះតម្លៃពិតប្រាកដនោះ ខ្ញុំមិនចង់បញ្ជាក់ ពីរឿងតម្លៃខ្លួន ថតរឿង, ថត MV ថតស្ពតពាណិជ្ជកម្ម ទេ ព្រោះខ្ញុំគិតថាវាគឺជារឿងផ្ទាល់ខ្លួនរវាងខ្ញុំ និងខាងផលិតកម្ម ។ ដូច្នេះមិនចាំបានទម្លាយ ជាសាធារណៈឡើយ…» ។

សូមបញ្ជាក់ថា តារាល្បីក្នុងប្រទេសកម្ពុជា តែងតែព្យាយាមលាក់បាំងតម្លៃខ្លួន ប៉ុន្តែចាត់ទុកថាជារឿងធម្មតា របស់អ្នលសិល្បៈ ព្រោះបើបង្ហើបប្រាប់ជាសាធារណៈ អាចប៉ះពាល់ដល់ប្រជាប្រិយភាព ជាពិសេសតម្លៃខ្លួនតារាដទៃទៀត ។ ប៉ុន្តែយ៉ាងណាក្ដីមានតារាខ្លះ បានបញ្ចេញភាពក្លាហាន ក្នុងការបញ្ចេញតម្លៃខ្លួនឲ្យមហាជន និងផលិតកម្មនានាបានដឹង ព្រោះបើដឹងមុនក៏ល្អដែរ ពេលទាក់ទងពួកគេទៅសម្ដែង គឺមិនបាច់និយាយគ្នាច្រើន ។

សម្រាប់តារាល្បីលំដាប់ប្រហែល នាយ ចឺម ត្រូវបានគេដឹងថា ក្នុងការថតរឿងនីមួយៗ តារារូបនេះ បានតម្លៃខ្លួនប្រមាណ ៣ទៅ៤ពាន់ដុល្លារ ហើយសម្រាប់តារាល្បីដូចជា កញ្ញា អេន យ៉ាដាវ គឺបានតម្លៃខ្លួនប្រហែលជាជិត១ពាន់ដុល្លារប៉ុណ្ណោះ ក្នុង១រឿង ពោលនាងថតស៊ីតាមថ្ងៃ ដោយក្នុង១ថ្ងៃ ប្រមាណ៧០ទៅ៨០ ដុល្លារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល