ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ កាលពីប៉ុន្មានម៉ោង មុននេះបន្តិច បានចេញ ផ្សាយអត្ថបទ សារព័ត៌មាន អោយដឹងថា បុរសម្នាក់ ត្រូវបានរក អោយឃើញថា បានស្លាប់បាត់ បង់ជីវិត នៅក្នុង ក្លឹបរាត្រី Avalon នាយប់ថ្ងៃទី ២៥ ខែធ្នូ យប់ថ្ងៃ ប្រារព្ធកម្មវិធី បុណ្យ ណូអែល ។

ប្រភពបន្តអោយដឹងថា ក្លឹបរាត្រីខាងលើនេះ មានទីតាំង នៅភាគខាងលិច ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស យ៉ាងណាមិញ បើតាមការ អោយដឹងពី មន្រ្តីប៉ូលីស ប្រចាំតំបន់ បានគូសបញ្ជាក់ អោយដឹងថា បុរសម្នាក់ ត្រូវបាន ចាប់ឃាត់ខ្លួន ខណៈពាក់ព័ន្ធ នឹងករណី ផ្ទុះអាវុធ នាវេលាម៉ោង ៣ ទាបភ្លឺ លើកនេះ ។

ដោយឡែក បុរសដែលត្រូវ បានក្រុមមន្រ្តី ប៉ូលីសធ្វើការ ចាប់ឃាត់ខ្លួន និងដាក់ ក្នុងមន្ទីរឃុំឃាំង ជា បណ្តោះអាសន្ន មា្នក់នោះ ក៏កំពុងតែ ប្រឈម នឹងការសាកសួរ ចម្លើយពីក្រុម មន្រ្តីប៉ូលីស ប្រចាំតំបន់។ បន្ថែមពីលើនេះ ពុំទាន់ មានសាច់ញាត្តិ ណាម្នាក់ ចេញមក អះអាង ថា បុរសដែល បានស្លាប់ បាត់បង់ជីវិត ម្នាក់នោះ ជាបងប្អូន កូនក្មួយ របស់ខ្លួននៅឡើយទេ ខណៈអត្តសញ្ញាណ របស់គាត់ ក៏ពុំទាន់ ត្រូវបាន បញ្ជាក់ដូចគ្នាដែរ។

គួររំឭកផងដែរថា អំឡុងពេល នៃការ តាមដានស៊ើបអង្កេត តាមបណ្តោយផ្លូវ Shaftesbury ត្រូវបានបិទ ជា បណ្តោះអាសន្ន យ៉ាងណាមិញ មូលហេតុ ដែលនាំ អោយមានករណី ផ្ទុះអាវុធ នៅក្នុងក្លឹប រាត្រី លើកនេះ ពុំទាន់ ត្រូវបានគេ រាយការណ៍ អោយដឹងនៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ