ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធ មុខបិទម៉ាស់ជិត សឹង តែ មិនស្គាល់នោះ ដែលត្រូវបានគេ ស្គាល់ថា ជាសមាជិកមកពី ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម បានប្រហារ ជីវិត ដោយសម្លាប់កាត់ ក្បាល ពលទាហានជួរមុខប្រទេស ល៊ីប៊ី នៅពីមុខក្មេងតូចៗ ដែលមានអាយុ ចន្លោះពី ៦ ទៅ ៨ ឆ្នាំ ក្នុងគោលបំណង អប់រំ ពួកគេ នៅ ក្នុងវិហារសាសនា មួយ កន្លែង ក្នុងប្រទេស ល៊ីប៊ី។ ក្រុមឧទ្ទាម មួយ នេះ បានចេញផ្សាយនូវ រូបភាព ប្រហារ ជីវិតកាត់ក្បាលពលទាហាន ពីមុខ ក្មេងតូចៗ ទៅ បណ្តាញអនឡាញ ។

របាយការណ៍បញ្ជាក់អោយដឹងថា ហេតុការណ៍ ប្រហារជីវិត ដ៏ព្រហើនខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងទីក្រុង Derna ភាគខាងកើត ប្រទេស ល៊ីប៊ី ដែលត្រូវបានរឹបអូសដោយ ISIS កាលពីអំឡុង ខែតុលា ចុងឆ្នាំ កន្លងទៅ ។ ប្រភពសារព័ត៌មាន រុស្ស៊ី អ័រតេញូវ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណ ជាអតីតមន្រ្តីធ្លាប់បម្រើការងារ ការិយាល័យ ប្រៃសនីយ៍ខណៈ ក្រោយមកទៀត លោកស្ម័គ្រចិត្តចូលបម្រើការទ័ពជាតិ ល៊ីប៊ីផ្ទាល់តែម្តង លោកមានឈ្មោះថា Ab - dulnabi al-Shargawi ។

បុរសជាជនរងគ្រោះ ស្ថិតក្នុងឈុតសម្លៀកបំពាក់ ពណ៌ទឹកក្រូច ត្រូវបាននាំខ្លួនទៅកាន់ទីវាល សា ធារណៈ ឈានទៅដល់ការសម្លាប់កាត់ក្បាល ពីមុខក្មេងៗ ក្នុងគោលបំណង អប់រំ ពួកគេ ។ បន្ទាប់ ពីសន្លឹករូបថត សម្លាប់ កាត់ក្បាល បង្ហោះផ្សាយ នូវ ក្នុងប្រព័ន្ធអ៊ីនធើណេត ដោយក្រុមអ្នកគាំទ្រ ISIS ងាកក្រឡេកទៅមើល វិចិត្រករ គំនូរជីវចល ឯណោះវិញ ពីប្រទេស ល៊ីប៊ី លោកសម្រេចបាន នូវស្នាដៃសិល្បៈរបស់ខ្លួន តាមរយៈការគូររូប អនុលោម ទៅតាមគ្រោះថ្នាក់សម្លាប់មនុស្សខាងលើ ជាសារដាស់តឿនពិភពលោក ចូរប្រយ័ត្នជាមួយនឹងពួក ISIS ស្របពេល សន្លឹកគំនូររបស់លោក មានសាររៀបរាប់មួយឃ្លាជាក់ស្តែងអោយដឹងថា ៖ ទីក្រុង Derna និងអនាគតក្មេងៗ “Derna and the future of its children.” ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ