(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការីនីស្រស់សោភា អ្នកនាង ឈិត សុជាតា បន្ទាប់ពីបែកធ្លាយរឿង នាងក្លាយជាស្ត្រីមេម៉ាយលែងប្ដី នៅឯស្រុកកំណើត មិនមែនក្រមុំ មុននឹងមានឈ្មោះល្បីរួចមក នាងហាក់ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងក្នុងកំឡុងឆ្នាំ២០០៨ ។ ថ្មីៗនេះប្រភពព័ត៌មានមួយ បានទម្លាយចេញឲ្យដឹងថា តារាសម្ដែងមានវង់ភ័ក្រ្តស្រស់ស្អាត ឈិត សុជាតា កំពុងតែមានទំនាក់ទំនង ស្នេហាជាមួយនឹងមនុស្សប្រុសម្នាក់ ដែលត្រូវបានគេដឹងថា ជាមនុស្សកែភេទ (ពីស្រីមកប្រុស) និងបានបណ្ដើរគ្នា យ៉ាងប្រកៀកស្អិត ដូចតាំងម៉ែរាល់ពេលទៅណាមកណាម្ដងៗ។

ស្រីស្រស់ ឈិត សុជាតា មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងហាក់នៅទ្រឹងប្រជាប្រិយភាព មិនបានឡើង ឬចុះទៅណាសោះ ក្រោយពេលនាង មិនមានរឿងថ្មីណាមួយ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ លើស្នាដៃថ្មីៗរបស់នាង ។ ទោះបីជាយ៉ាងណា ក្នុងពិភពសម្ដែង នាងជាតារាម្នាក់ នៅតែលេចធ្លោរ ព្រោះរូបរាងកែច្នៃរបស់នាង នៅតែស្អាតជាងគេដដែល និងឈរនៅក្នុងលំដាប់តារាល្បីៗ ក្នុងចង្កោមអ្នកសិល្បៈទៀតផង។

អ្នកនាង ឈិត សុជាតា មិនត្រឹមតែល្បីល្បាញ ខាងរូបសម្រស់ទេ ថែមទាំងជាម្ចាស់ក្រុមហ៊ុន ទេសចរណ៍ STA ទាំងវ័យក្មេង និងគ្រប់គ្រងបុគ្គលិកជាច្រើននាក់ ដែលស្ថិតក្រោមបង្គាប់របស់នាង។ ទស្សនិកជាច្រើន មានចម្ងល់ថា ឈិត សុជាតា បានប្រាក់ពីណា សម្រាប់ការបើកអាជីវកម្មដ៏ធំបែបនេះ ។ ក្រៅពីការចាប់អារម្មណ៍ រឿងបើកក្រុមហ៊ុនទេសចរណ៍ ងាកមកមើលរឿងរ៉ាវស្នេហារបស់ ឈិត សុជាតា វិញ ត្រូវបានលាក់ជិតឈឹង គ្មាននរណាដឹងថា នរណាជាគូស្នេហ៍នាងឡើយ ព្រោះនាងមិនដែលនិយាយ ទាក់ទងនឹងរឿងផ្ទាល់ខ្លួម្ដងណាសោះ ។

ថ្មីៗ នេះប្រភពព័ត៌មាន ពីបុគ្គលិកសណ្ឋាគារ លំដាប់ផ្កាយ៥ មួយ នៅខេត្តសៀមរាប និងជាអ្នកធ្វើការជាមួយ ក្រុមហ៊ុនទេសចរណ៍ STA បាននិយាយប្រាប់ Khmertalking ថា ឈិត សុជាតា មិនមែនទំនេរខ្លួនទេ ពោលមានគូស្នេហ៍ជាអ្នកមានស្តុកស្តម្ភម្នាក់ ប៉ុន្តែជារឿងចម្លែកមួយ ព្រោះគូស្នេហ៍នាងមិនមែនជាមនុស្ស ប្រុសពេញលក្ខណៈទេ តែជាប្រុស ដែលកែភេទមកពីមនុស្សស្រី ហើយកែភេទដល់ប្រទេសជប៉ុន ដូចគ្នានឹង ឈិត សុជាតា ដែលទៅកែសម្រស់ ដល់ប្រទេសជប៉ុន។ ចំណុចនេះ ត្រូវបានគេបញ្ជាក់ថា លុយចំណាយកែភេទពីស្រីមកជាមនុស្សប្រុស ត្រូវចំណាយរាប់ម៉ឺនដុល្លារឯណោះ ប៉ុន្តែរឿងលុយសម្រាប់គូស្នេហ៍ ឈិត សុជាតា មិនមែនជាឧបសគ្គរបស់គេនោះទេ ព្រោះគេជាអ្នកមានលុយច្រើន។

ប្រភពពីបុគ្គលិកសណ្ឋាគារនោះ បាននិយាយថា ជារឿយៗអ្នកទាំងពីរបណ្ដើរគ្នា មកខេត្តសៀមរាប ដើម្បីមកមើលការខុសត្រូវ តាមសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ ដែលទាក់ទងនឹងក្រុមហ៊ុននាង ហើយគូស្នេហ៍ ឈិត សុជាតា មើលថែរនាងបានល្អណាស់ ។

អ្នកនាង ឈិត សុជាតា មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ថា អ្នកនាងពិតជាមានគូស្នេហ៍ ដែលកែភេទពីមនុស្សស្រីមកប្រុស ឬយ៉ាងណា ?

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី