World Cup កាន់តែទៅធ្វើដំណើរទៅមុខ ហើយមានទាំងក្រុមធ្លាក់ និងក្រុមឡើង ហើយយប់មិញ នេះផងដែរ Colombia ប៉ះជាមួយនិង Ivory Coast នៅឯកីឡាដ្ឋាន Estadio Nacional de Brasilia មានទស្សនិកជន ចូលទស្សនា ៦៨៧៤៨ ។

នៅក្នុងតង់ទី ១ Colombia ធ្វើការសម្រុកលើ Ivory Coast ខ្លាំងណាស់ដែរ តែការពារបាន យ៉ាងល្អ ហើយបានអុសបន្លាយ ពេលបានជាច្រើន ។ ចុះឡើងៗ ចប់តង់ទី ១ ក្រុមទាំង ២ បានត្រឹមស្មើ ០ ទល់ ០ ។ ចូលមកដល់តង់ទី ២ Colombia នៅតែជាអ្នក គ្រប់គ្រងបាល់ បានច្រើនជាង ដដែលរួច មកក្រុម Colombia ក៏បំបែក ពងមាន់បាន នៅនាទីទី ៦៤ ដោយកីឡាករ Rodriguez ។ មិនទាន់ បាត់ក្តៅសាច់ផង Colombia ថែមមួយគ្រាប់ទៀត ដោយកីឡាករ Quintero នៅនាទីទី ៧៤ ។ យ៉ាង ណាមិញ Ivory Coast ក៏មិនអោយចាញ់ចិត្ត ដែរក៏សងវិញ មួយគ្រាប់ នៅនាទីទី ៧៣ ដោយ Gervinho ។ តែលទ្ធផលនេះ បានរក្សារហូត ដល់ចប់តង់គឺ Colombia កក់សំបុត្រទៅ វគ្គ ១៦ ក្រុម ចុងក្រោយ ក្នុងលទ្ធផល ២ ទល់ ១ ៕

<object width="500" height="400" data="http://www.youtube.com/v/lYRNgmNcB_g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lYRNgmNcB_g&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube