CamNews

Samsung បង្ហាញណែនាំ Galaxy W: ស្មាតហ្វូនកាត់ Tablet អេក្រង់ 7" តំលៃ 489 USD

បន្ទាប់ពី Galaxy Mega 5.8 និង 6.3 ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េ បានបន្តបង្ហាញចេញបន្ថែមនូវស៊េរី ស្មាតហ្វូនកាត់ Tablet ទំហំធំមួយស៊េរីទៀត នោះគឺ Galaxy W ជាមួយនឹងអេក្រង់ឡើងដល់ 7 inch។ ជាមួយនឹងទំហំនេះ វាមិនខុសអ្វីពី Tablet 7" ផ្សេងៗទៀត ដែលកំពុងតែចរាចរនៅលើទីផ្សារនោះទេ ប៉ុន្តែ Samsung បែរជាចាត់វាចូលក្នុងស៊េរីស្មាតហ្វូនទៅវិញ។ ក្រុមហ៊ុនបានឲ្យដឹងថា អ្នកប្រើប្រាស់នឹង មានភាពងាយស្រួលប្រើវា ដោយដៃតែម្ខាង ដូច្នេះយើងចាត់ ទុកវាជាផលិតផលមួយស្ថិតនៅពាក់ កណ្តាលស្មាតហ្វូន និង Tablet។

និយាយពីលក្ខណៈសម្បត្តិវិញ Galaxy W ត្រូវបានបំពាក់នូវ CPU Quad Core 1.2GHz, អេក្រង់ 720p, មេម៉ូរីក្នុង 16GB និងកាមេរ៉ាក្រោយ 8MP, កាមេរ៉ាមុខ 2MP។ ស្មាតហ្វូនត្រូវបានដំឡើងរួចជាស្រេចនូវ ប្រព័ន្ធប្រតិបត្តិការ Android 4.3 ហើយមានតំលៃលក់រាយប្រហាក់ប្រហែល ៤៨៩ ដុល្លារ នៅកូរ៉េខាង ត្បូង។

ស្តីពីផ្នែកទន់ (Software) ស្មាតហ្វូនក៏បានដំឡើងជាស្រេចនូវបណ្តា Feature ប្រើបាននូវ Software ច្រើននៅលើអេក្រង់ (Multi-Window), Feature ចែកអេក្រង់ (Split-Screen) និង Pop-up Play។ ខាង ក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Galaxy W:

ប្រព័ន្ធប្រតិបត្តិការ: Android 4.3

វិមាត្រទាំងបី: 191,8 x 99,6 x 8,8 mm

ទម្ងន់: 245 g

Band: 3G, 4G

អេក្រង់: TFT ទំហំ 7", កំរិតរីសូលុយហ្សិន 720p

CPU: 1.2GHz, Quad Core

RAM: 1.5GB

មេម៉ូរីក្នុង: 16GB

កាត: microSD

Camera ក្រោយ: 8MP

Camera មុខ: 2MP

ថ្ម: 3.200mAh

ពណ៌: ខ្មៅ ស និងក្រហម

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte