(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមកំពូលតារាងលីគកំពូលកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា នៅចុងរដូវកាលនេះ លោកមានអារម្មណ៍ថា រឿងអាក្រក់ចេះតែកើតឡើងលើក្រុមរបស់លោក ពិសេសគឺកីឡាករសំខានន់ៗមួយចំនួនដូចជា Yuya Wada, ហុង ផេង និង ឃួន ឡាបូរ៉ាវី ដែលរងរបួសមិនអាចប្រកួតបន្ដបាន ប៉ុន្ដែទោះជាយ៉ាងណាលោកបានតាំងចិត្តយ៉ាងមុតមាំក្នុងការយកឈ្នះ ៣ប្រកួតនៅសល់ដាច់ខាត ដើម្បីក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុមបឹងកេតអង្គរ ប្រកួតស្មើក្រុមណាហ្គាវើល ០-០ ធ្វើឲ្យក្រុមក្រសួងការពារជាតិ តាមជិតទាន់នៅតំណែងកំពូលតារាង ពោលគឺបឹងកេតអង្គរមាន ៣៨ពិន្ទុ ហើយក្រសួងការពារជាតិមាន ៣៧ពិន្ទុ ដូច្នេះការប្រកួតនៅសល់របស់ក្រុមទាំងពីរ គឺរំពឹងឈ្នះរៀងៗខ្លួន ដើម្បីប្រជែងតំណែងជើងឯក។ ប៉ុន្ដែនិយាយពីគូប្រកួតនៅសល់របស់ក្រុមទាំងពីរវិញ គូប្រកួតរបស់ក្រុមបឹងកេតអង្គរ សុទ្ធតែជាក្រុមខ្លាំង បើប្រៀបធៀបជាមួយការប្រកួតជើងទី១។

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតនៅសល់ គឺលោកមិនខ្វល់ពីការប្រកួតឈ្នះ ឬចាញ់របស់ក្រុមក្រសួងការពារជាតិនោះ ប៉ុន្ដែអ្វីដែលសំខាន់ គឺលោកនឹងជំរុញកូនក្រុមរបស់ខ្លួនធ្វើយ៉ាងណា ស្វែងរកជ័យជម្នះ ៣ប្រកួតចុងក្រោយឲ្យបានជាដាច់ខាត ទើបលោកមានសង្ឃឹមឈ្នះជើងឯក។ ប៉ុន្ដែអ្វីដែលលោកព្រួយបារម្ភ គឺបន្ទាប់ពីក្រុមលោកបាត់បង់ខ្សែការពារឆ្នើមម្នាក់ គឺកីឡាករ ហុង ផេង គ្រាដែលបឹងកេត កំពុងខ្វះខាតប្រព័ន្ធការពារ។

គួរបញ្ជាក់ថា សម្រាប់គូប្រកួតនៅសល់របស់បឹងកេតអង្គរ រួមមានជួបក្រុមភ្នំពេញក្រោន នៅថ្ងៃទី១៤ ខែសីហាចុងសប្ដាហ៍នេះ រួមទាំងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមព្រះខ័នរាជស្វាយរៀង ។ រីឯ ៣ប្រកួតចុងក្រោយ របស់ក្រុមក្រសួងការពារជាតិ គឺជួបក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៣ ខែសីហាចុងសប្ដាហ៍នេះ រួមទាំងក្រុមអាស៊ីអឺរ៉ុប និងក្រុមស៊ីម៉ាក់ផងដែរ ប៉ុន្ដែគូប្រកួតនៅសល់នេះ កាលពីជើងទី១ គឺគ្មានប្រវត្តិឈ្នះក្រុមខ្លាំងទាំងពីរឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង