កាំពីជាកន្លែងដ៏គួរអោយទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាម បណ្ដោយទន្លេមេគង្គ
ចម្ងាយ១៦គីឡូម៉ែត្រពីក្រុងក្រចេះ និង១គីឡូម៉ែត្រខាងជើងអន្លង់ផ្សោតកាំពី។

កាំពីជាប្រជុំកោះតូចមួយ ដែលមានដីខ្សាច់ស្រស់ស្អាត និងទឹកស្ទឹងដ៏ថ្លាឈ្វេង ដែលអាច
ភ្ញៀវទេសចរ មុជទឹក និង ហែលលេង មុនពេលពិសាអាហារពិកនិកក្នុងខ្ទម ធ្វើជាជួរតាម
បណ្ដោយស្ទឹង។ កាំពីជាកន្លែងដ៏ទាក់ទាញប្រចាំរដូវ ហើយភ្ញៀវទេសចរអាចទៅទស្សនា
បានតែក្នុងរដូវប្រាំងចាប់ពីខែមករាដល់ ខែឧសភា។

ម្ហូបអាហារខ្មែរគ្រប់ប្រភេទមានលក់នៅទីនោះ ហើយម្ហូបក្នុងតំបន់ល្បីល្បាញគឺចាក់ច្រែង
គឺជាសត្វខ្ចងខ្ដក់ ដែលមានកន្ទុយវែងរស់នៅតែក្នុងតំបន់កាំពី និងចៀនត្រីអណ្ដែងដូចជា
ត្រីក្របី និងត្រីក្យា។ ចំណែក កន្លែងស្នាក់អាស្រ័យ និង ម្ហូបអាហារ ត្រូវបានរៀបចំដោយ
សហគមន៍ក្នុងតំបន់ ជាមួយនឹងរស់ជាតិ ដ៏ឆ្ងាញ់ពិសា។ កាំពីគឺជាតំបន់ទេសចរណ៍សំរាក
លំហែ ដ៏មានប្រជាប្រិយបំផុត សម្រាប់គ្រួសារខ្មែរពេលចុងសប្ដាហ៍និងពេលចូលឆ្នាំខ្មែរ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia