រដ្ឋមន្ដ្រីក្រសួងការពារជាតិអ៊ីរ៉ាក់ Khaled al-Obeidi បានឱ្យដឹងថា មេដឹកនាំជាច្រើនរូបរបស់ក្រុម
ISIS បាននាំយកទ្រព្យសម្បត្តិ រត់ទៅកាន់ប្រទេសជិតខាង នៅមុនពេលរដ្ឋាភិបាលវាយលុកផ្ដាច់
ព្រ័ត្រទៅលើ Mosul ។

រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងត្រៀមខ្លួន វាយលុកផ្ដាច់ព្រ័ត្រទៅលើតំបន់ Mosul ដែល
មានទាហាន ISIS ប្រហែល ១០.០០០នាក់

Reuters ដកស្រង់សំដីលោក Khaled al-Obeidi ឱ្យដឹងថា “មេដឹកនាំជាច្រើនរូប រួមនឹងគ្រួសារមួយ
ចំនួនរបស់ក្រុម ISIS នៅ Mosul បានប្រមូលទ្រព្យសម្បត្តិរបស់ខ្លួន រត់ទៅកាន់ប្រទេសស៊ីរី ហើយ
មួយចំនួនទៀត ថែមទាំងបានរត់ទៅកាន់តំបន់ដែលមានជនជាតិ Kurd រស់នៅ”។

លោក al-Obeidi ថ្លែងថា លោកទទួលបានព័ត៌មានថា ការមិនចុះសម្រុងគ្នារវាងមេដឹកនាំសំខាន់ៗ
របស់ក្រុម ISIS កំពុងតែកើតឡើង ពិសេសគឺទាក់ទឹននឹងបញ្ហាហិរញ្ញវត្ថុ។ បច្ចប្បន្ន នៅ Mosul
(ជាកន្លែងដ៏រឹងមាំរបស់ក្រុម ISIS នៅអ៊ីរ៉ាក់) មានទាហានរបស់ ISIS ក្រោម ១០.០០០នាក់។
ចំណែកខាងរដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងនឹងបញ្ជូនទាហាន ៣០.០០០នាក់ ទៅកាន់សមរភូមិដើម្បី
ដណ្ដើមយកទីក្រុងនេះមកវិញ ដោយមានការគាំទ្រពីអាកាសរបស់កងទ័ពអាមេរិក។

កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានដណ្ដើមបាន Falluja និងមូលដ្ឋានទ័ពអាកាសសំខាន់ នៅ Mosul។
លោក al-Obeidi ថ្លែងថា បញ្ហាធំបំផុតដែលត្រូវប្រឈម គឺការការពារពលរដ្ឋប្រមាណ ពីរលាន
នាក់ នៅពេលទ័ពរដ្ឋាភិបាលវាយលុកចូល Mosul ។

មកដល់ពេលនេះ ក្រុម ISIS បានបាត់បង់ទឹកដីពាក់កណ្ដាល នៅអ៊ីរ៉ាក់ ដែលពួកគេបានកាន់កាប់
កាលពីពាក់កណ្ដាលឆ្នាំ ២០១៤។ ក្រុមនេះ ក៏បានបាត់បង់តំបន់ជាច្រើននៅប្រទេសស៊ីរីផងដែរ។

ប្រែសម្រួល ៖ បុត្រា