ភ្នំពេញ ៖ សាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសម្រេចឃុំខ្លួន គ្រូបង្រៀនម្នាក់ នៅសាលាមួយ នៅក្រុងតាខ្មៅ ដែលបានចាក់សម្លាប់សង្សារ ដែលជាគ្រូបង្រៀន ភាសាអង់គ្លេសដូចគ្នា ចំនួន ២៨ កាំបិត ព្រោះតែខឹងសង្សារ នាំទៅចុះសំបុត្រ អាពាហ៍ពិពាហ៍ ។

យុវជនរូបនេះ មានឈ្មោះ រម្យ សុងហេង អាយុ២១ឆ្នាំ រស់នៅផ្ទះជួលស្ថិតនៅ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ តុលាការបានចោទប្រកាន់យុវជនម្នាក់នេះពីបទ «ឃាតកម្មគិតទុកជាមុន» ហើយ បង្គាប់ឱ្យ ប្រធានពន្ធនាគារខេត្តកណ្តាល ទទួលយកដើម្បីឃុំខ្លួន ជាបណ្តោះអាសន្ន ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបាន ប្រទះឃើញសាកសពយុវតីម្នាក់ ដែល ត្រូវគេចាក់ ២៨កាំបិត នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ផែន សុភាវី ភេទស្រី អាយុ២៣ លំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

បន្ទាប់ពីសហការ ស្រាវជ្រាវយ៉ាងសកម្ម របស់សមត្ថកិច្ច លើករណីចាក់សម្លាប់អ្នកគ្រូសាលា ក្រុងតាខ្មៅនេះ ទើប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាគ្រូបង្រៀននៅ ក្នុងសាលា ជាមួយគ្នា ដែលជាសង្សារ របស់ជនរងគ្រោះខាងលើតែម្តង។ ក្រោយពីសួរចម្លើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេ បានសម្លាប់ជនរងគ្រោះមែន ព្រោះតែខឹងនឹងនាង ដែលប្រុងនាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយបង្ខំឱ្យរៀប ការ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល