ព័ត៌មានអន្តរជាតិ ៖ បងប្អូនស្រីវ័យជំទង់ ២រូប បានទទួលរងរបួសធ្ងន់ នៅឯប្រទេសប៉ាគីស្ថាន បន្ទាប់ ពីបុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកតាមស្រឡាញ់បងប្អូនស្រីម្នាក់ក្នុងចំណោម ២នាក់នោះ បានធ្វើការវាយប្រហារដោយគប់គ្រាប់បែក បម្រុងសម្លាប់ចោលតែម្តង នេះបើយោងតាមសារព័ត៌មាន ក្នុងស្រុក ។

* បញ្ជាក់ ៖ រូបភាពឯកសារ

ជនដៃដល់ត្រូវបានគេស្គាល់អត្តសញ្ញាណឲ្យដឹងថាឈ្មោះ Sajid បានវាយប្រហារដោយគប់គ្រាប់បែក ដៃទៅកាន់ជនរងគ្រោះ បងប្អូនស្រី ២នាក់ វ័យ ១៩ឆ្នាំ នាង Samreen និងវ័យ ១៧ឆ្នាំ នាង Sanam ខណៈពេលដែលបងប្អូនស្រីទាំង ២ កំពុងតែសម្រាកនៅក្នុងផ្ទះរបស់ខ្លួន ។ ជាលទ្ធផល បងប្អូនស្រី ទាំង២នាក់ បានទទួលរងរបួសធ្ងន់ និងបាននាំយកទៅកាន់មណ្ឌលសុខភាព Jinnah ដើម្បីធ្វើការព្យា បាលជាបន្ទាន់។ យោងតាមសារព័ត៌មាន The Indian Express ឲ្យដឹងថា វេជ្ជបណ្ឌិតអះអាងថាជនរង គ្រោះទាំង២នាក់រួចផុតពីគ្រោះថ្នាក់ហើយ ។

ប្រភពពីបុរសជាឪពុកជនរងគ្រោះ Qadir Buksh ឲ្យដឹងថា ជនដៃដល់បានតាមស្រឡាញ់កូនស្រីគាត់ ម្នាក់ក្នុងចំណោម២នាក់ និងបានសុំនាងរៀបការ ប៉ុន្តែត្រូវបាននាងបដិសេធរួចទៅហើយ ហេតុយ៉ាង ដូច្នេះហើយ គេក៏បានគប់គ្រាប់បែកវាយប្រហារសម្លាប់តែម្តង។ ស្រាយបំភ្លឺបន្ថែមដល់អាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងតំបន់ បុរសជាឪពុកបន្តឲ្យដឹងថា នេះមិនមែនជាលើកទី១នោះទេដែល Sajid គំរាម គំហែងសម្លាប់អាយុជីវិតក្រុមគ្រួសាររបស់ពួកយើង ហើយគេក៏ពុំមែនជាមនុស្សធម្មតានោះដែរ ពោល គេជាសមាជិកក្រុមអន្ធពាល ថែមទាំងញៀនថ្នាំទៀតផង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ