ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាព ពិភពលោក ដែលហៅកាត់ថា WHO អះអាងអោយដឹងថា  ករណី ផ្ទុះឡើងនៃមេរោគអាសន្នរោគ រាតត្បាត យ៉ាងសាហាវ Ebola ចេញពីទ្វីបអាហ្រ្វិក ភាគខាងលិចបាន ឈានដលល់ដំណាក់កាលថ្មីមួយផ្សេងទៀត មានសភាពកាន់តែធ្ងន់ធ្ងរហើយដោយនៅក្នុងនោះប្រភព បញ្ជាក់បន្ថែមអោយដឹងថា ខ្លួនចង់ត្រៀមខ្លួនជាមុន ក្នុងដំណាក់កាលទី ២ នេះ ដែលអាចមានការវាយ លុកនិងធ្ងន់ធ្ងរខ្លាំង ជាងដំណាក់កាលទីមួយកន្លងទៅ ដែលបានសម្លាប់ មនុស្ស យ៉ាងហោច ១៣៥០ នាក់ រួចទៅហើយ នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ។

ប្រទេស សេណេហ្គាល់ គឺជាប្រទេសមួយ ដែលមានការគម្រាមគំហែង ខ្ពស់បំផុត ក្នុងការឆ្លង និង រាត ត្បាតនូវជម្ងឺអាសន្នរោគមួយនេះ ខណៈមាន ព្រំ ប្រទល់ដែន ជាប់ទៅនឹងបណ្តាប្រទេស ដែលបានផ្ទុះ ឡើងនូវមេរោគ Ebola ។ យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់ថា សាធារណរដ្ឋ កង់ហ្គូ ក៏បាន ចេញសេចក្តីប្រកាសអាសន្នដូចគ្នាដែរ បន្ទាប់ពី មនុស្ស ១៣ នាក់ ត្រូវបានសម្លាប់ ដោយ ជម្ងឺគុ្រនក្តៅ ម៉្យាង haemorrhagic fever ដែលធ្លាប់ត្រូវបានគេរកឃើញជាលើកដំបូង នៅ អំឡុងឆ្នាំ ១៩៧៦ ដោយ ឡែកករណីជម្ងឺគុ្រនក្តៅមួយនេះ ឈានរហូតទៅដល់ ការសម្លាប់មនុស្ស ១៣ នាក់ ពុំ ទាន់ មានសេចក្តី រាយការណ៍ បញ្ជាក់នៅឡើយទេ ថាតើ អាចនឹងមានការពាក់ព័ន្ធ ជាមួយនឹង ជម្ងឺ Ebola ឬក៏យ៉ាងណា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ