CamNews

នគរបាលខណ្ឌ ឫស្សីកែវ ចាប់ខ្លួនមុខ សញ្ញា៤នាក់ ករណីឆក់ខ្សែក និងលួចកាបូប លុយ

ភ្នំពេញ ៖ ក្រោយបើកការស្រាវជ្រាវនិង ស៊ើបអង្កេតរហូតពាក់កណ្ដាលយប់ ទីបំផុត ជនសង្ស័យ ដែលរួមគ្នាឆក់ខ្សែកនិង លួចកា បូបលុយពីបុរសម្នាក់ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ ទួលសង្កែនោះ ត្រូវបានកម្លាំងនគរបាល ផ្នែកព្រហ្ម ទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការ ជាមួយ នគរបាលប៉ុស្ដិ៍ បានចាប់ខ្លួនជាបន្ដ បន្ទាប់ ។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា បានថ្លែងឱ្យដឹងថា ក្រោយ មានបញ្ជាផ្ទាល់ពី ស្នងការ នគរបាល រាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ កម្លាំង របស់លោកបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ បានសម្រេច ក្នុងអំពើចោរកម្មនេះ នៅវេលា ម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ។

អធិការនគរបាលលោកទៀង ចាន់សា បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះឈុន ភារៈ ហៅសក់វែង អាយុ២៩ឆ្នាំ ទី២ឈ្មោះ មាន ភារម្យ អាយុ២២ឆ្នាំ ទី៣ ឈ្មោះសុខ យ៉ា ហៅសុង អាយុ១៨ឆ្នាំ និងទី៤ ឈ្មោះ ញ៉ាញ់ ដានី ហៅតឿ ភេទស្រី អាយុ១៨ឆ្នាំ។

បើតាមលោកទៀង ចាន់សា ក្រោយពី ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងនគរបាល របស់លោក បាននឹងកំពុង ជជីកសួរនាំ ដើម្បីតាមស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅ សេសសល់បន្ដទៀត ។

សូមបញ្ជាក់ថា នៅវេលាម៉ោង២រំលង អាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥ បុរសម្នាក់ដែល មានអាការៈស្រវឹង ខ្លាំងបានជិះម៉ូតូម្នាក់ឯង ទៅរកស្រីដេកនៅ សង្កាត់ទួលសង្កែ ពេលនោះដោយឃើញ ស្ថាន ភាពជនរងគ្រោះស្រវឹងខ្លាំងពេក ទើបស្ដ្រីរក ស៊ីផ្លូវភេទពីរនាក់ នាំគ្នាឆក់ខ្សែកនិងលួច កាបូបលុយ ពីជនរងគ្រោះអមដោយបក្ខពួក របស់ខ្លួនពីរបីនាក់ នៅឈរការពារ ។

បន្ទាប់ពីកើតមានករណីនេះ លោកអធិការ ខណ្ឌក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្ដមសេនីយ៍ ស្នងការ បានដឹកនាំ កម្លាំងជំនាញ ព្រហ្មទណ្ឌនិងនគរបាលប៉ុស្ដិ៍ទួលសង្កែ ចុះទៅ ស្រាវជ្រាវរហូតដល់ពាក់ កណ្ដាលយប់ ហើយ ក៏ឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ ទាំងនេះតែម្ដង ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល