(ភ្នំពេញ)៖មន្រ្តីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និងប្តី ជាប់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់ក្រុមហ៊ុនជាង៣៧ម៉ឺនដុល្លារ យកទៅលេងល្បែងចាញ់អស់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។

ប្តីប្រពន្ធទាំងពីរនាក់ ត្រូវបានលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងចោទប្រកាន់ចំនួនពីរបទល្មើសគឺបទឆបោក និងបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលដទៃទៀត។

សូមជំរាបថា ជនសង្ស័យមានឈ្មោះ ផាត ចរិយា អាយុ ៣៨ឆ្នាំ អតីតប្រធានគណនេយ្យក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និង ប្តីឈ្មោះ ហ៊ កុសល អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ជាង ៣៧ម៉ឺនដុល្លារអាមេរិក។ ដោយនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឆបោកខាងលើនេះ។ ស្ត្រីឈ្មោះ ផាត ចរិយា បានសារភាពថា លុយទាំងនេះ ខ្លួនបានយកឲ្យប្តីលេងល្បែងចាញ់អស់។

ដោយនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ប្រធានគណនេយ្យក្រុមហ៊ុនពិភពថ្មីគ្រុប និងប្តីកិបកេងប្រាក់ជាង៣៧ម៉ឺនដុល្លារ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី