Galaxy A9 (2016) គឺជាស្មាតហ្វូនស៊េរីខ្ពស់បំផុត នៃត្រកូល Galaxy A ជំនាន់ទី២ របស់ Samsung ដែលមាន អេក្រង់ដល់ទៅ 6 inch ថាមពលថ្ម 4000 mAh និងមានសេនសឺរ (Sensor) ស្គែនក្រយៅដៃ។

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMArena បានឲ្យដឹងថា បន្ទាប់រយះពេល ពីរសប្តាហ៍ក្រោយពី ការបង្ហាញ ណែនាំ ក្រុមហ៊ុន Samsung ទើបតែធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Galaxy A9 (2016) នៅលើ គេហទំព័រ របស់ក្រុមហ៊ុននៅប្រទេសចិន ជាមួយនឹងតម្លៃលក់ 3199 យន់ (ប្រហាក់ ប្រហែល 490 USD) ដែល មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក និងពណ៌ មាស។ បច្ចុប្បន្នម៉ូដែលពណ៌មាស បាន អស់ស្តុកហើយ។ កំរិតតម្លៃនេះ គឺមិនមានអ្វីខុសប្លែកច្រើន ជាមួយនឹងតម្លៃលក់ចចាមអារ៉ាម កាលពីពេលមុននៅ លើ Weibo (ប្រទេសចិន)។

Galaxy A9 (2016) ត្រូវបាន Samsung បំពាក់នូវអេក្រង់ទំហំ 6 inch Full HD, chip ដំណើរការ Snapdragon 652 (ប្តូរឈ្មោះពី Snapdragon 620), GPU Adreno 510, RAM 3GB និងមានអង្គផ្ទុក ទិន្នន័យ ក្នុងម៉ាស៊ីន 32GB។ ស្មាតហ្វូននេះ បំពាក់កាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ13 MP f/1.9 និងមានបំពាក់បច្ចេកវិទ្យាទប់លំនឹងមកជាមួយផងដែរ។ ទន្ទឹមនឹងនេះ Galaxy A9 ក៏មានសេនសឺរស្គែន ក្រយៅដៃបំពាក់នៅលើប៊ូតុង Home, គាំទ្រ 4G LTE, SIM 2, Wi-Fi, Bluetooth 4.1, ANT+ និងមាន តំណ ភ្ជាប់ NFC។ ចំណែកកំរិតថាមពលថ្មវិញ ក៏ខ្លាំងជាងមុន ពោលឡើងដល់ 4000 mAh៕

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Vreview