គិតៗទៅ Fan ផ្កាប់មុខ របស់តារាៗ ពិតជា ធ្វើអ្វីប្លែក និងឆ្កួតៗ ហួសពីការ ស្មានមែន ។ ថ្មីៗនះ Fan របស់ក្រុម ចំរៀងកូរ៉េ ដ៏ល្បីបាន ចូលទៅលួច ខោក្នុងបាន មួយហើយ យកមកដាក់ លក់អនឡាញ តាមអ៊ីនធើណេត ដែលធ្វើអោយ មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។

កាលពីម្សិលមិញ នេះមាន ព័ត៌មានមួយ បានផុសឡើង គួរអោយ ភ្ញាក់ផ្អើល គឺខោ ក្នុងរបស់ DO ជា សមាជិក របស់ក្រុម ចំរៀង EXO ត្រូវបាន គេប្រកាស ដាក់លក់ អនឡាញ លើអ៊ីនធើណេត ។ អ្នកលក់ នោះបាន ប្រាប់ថា ខោនេះ លួចបានពី ផ្ទះដែលក្រុម EXO ស្នាក់នៅ ដោយផ្ទាល់ដៃ ។ ប្រសិនបើ មិន ជឿថាវា ជាខោរបស់ DO ទេនោះ អាចយកសក់ ឬរោមដែល មានជាប់ ជាមួយនិង ខោនេះទៅ ពិនិត្យ មើល DNA បាន ។ អ្នកលក់នោះ ប្រាប់ថាខ្លួន ក៏បានលួច ស្រោមជើង ផងដែរ ហើយម្យ៉ាង វិញទៀត ខ្លួនក៏ចង់លក់ រោមឬសក់ ដែលនៅជាប់ នោះផងដែរ ។ ខោក្នុងរបស់ DO ត្រូវបាន នាក់លក់ ដាក់តំលៃ ប្រមាណ ១០០០០ វ៉ុន ដែលគិតទៅ ប្រមាណ 10$ ។

អ្នកលក់នោះ បានប្រាប់ដែរថា សប្តាហ៍ក្រោយ គេនឹងទៅ ចូលលួច ម្តងទៀត ដោយលើកក្រោយ គឺគេ ចង់លួច ខោក្នុងរបស់ Sehun ម្តង ។ ទស្សនិកជន ជាច្រើន បានរិះគន់ថា វាជាអំពើ ខុសច្បាប់ ដែលលួចចូល ផ្ទះគេហើយ លួចរបស់ គេនោះ ម្យ៉ាងវិញទៀត វាពិតជាគួរ អោយខ្មាស់គេ ណាស់ មិនគួរណា ជាអ្នកគាំទ្រ មួយរូប ធ្វើដល់ថ្នាក់ នេះសោះ ។ តើទស្សនិកជន គិតយ៉ាងណា ដែរ ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop