ភ្នំពេញ៖ តារាចម្រៀងប្រុស ក្នុងផលិតកម្ម Diamond Music លោក ទេព អាណាក់ ថ្មីៗនេះ បានបែកធ្លាយព័ត៌មានដ៏រសើបថា តារាប្រុសរូបនេះ បានមានទំនាក់ទំនងស្នេហា ជាមួយនារីវ័យក្មេងស្រស់សោភាម្នាក់ ជានិស្សិតរៀនឆ្នាំទី៣ នៃសាកលវិទ្យាល័យ ក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលជាងនេះ គឺនារីដែលលោក ទេព អាណាក់ ស្រឡាញ់កឺជាសង្សា របស់មិត្តភក្តិខ្លួនទៅវិញ។

ផ្អែកតាមប្រភពពីអ្នកជិតដិត តារាប្រុសម្ចាស់បទ "យប់មិញខ្ញុំយំ" លោក ទេព អាណាក់ បានបង្ហើបថា បច្ចុប្បន្ន អាណាក់ កំពុងលួច ទាក់ទងស្រឡាញ់ នារីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ស្រីម្នាក់នេះ គឺជាអតីតសង្សាមិត្តភក្តិ របស់តារារូបនេះ។ ក្រោយពេលអ្នកទាំងពីរ បានស្គាល់គ្នាមិនបានយូរប៉ុន្មានផង ទេព អាណាក់ ក៏ចាប់ផ្តើមទាក់ទងចងសម្ព័ន្ធភាពស្នេហា រហូតមកដល់សព្វថ្ងៃនេះ។

ប្រភពដដែល បាននិយាយបន្តថា តារាចម្រៀង ទេព អាណាក់ និងនារីនិស្សិតឆ្នាំទី៣ វ័យក្មេងម្នាក់នោះហាក់កំពុងមានភាពស្និទ្ធស្នាល និង ផ្អែមល្ហែមជាមួយគ្នា ខណៈដែលអ្នកទាំងពីរទើបតែ ស្គាល់គ្នាមិនទាន់បានយូរ ខែប៉ុន្មានផងនោះ។

ប្រភពបានបន្ថែមថា នារីវ័យជាង២០ឆ្នាំ ដែលលោក ទេព អាណាក់ កំពុងមានទំនាក់ទំនង ស្នេហាជាមួយនេះ ដំបូងឡើយ គឺនាងធ្លាប់ស្រឡាញ់គ្នា ជាមួយមិត្តភក្តិ តារាប្រុសរូបនេះ ប៉ុន្តែក្រោយមកក៏បានស្គាល់គ្នា ជាមួយ អាណាក់ ទើបពួកគេទាំងពីរ ចាប់ផ្តើមលួចទាក់ទងគ្នា រហូតឈាន់ដល់ដំណាក់ នៃក្ដីស្នេហា ។ នារីម្នាក់នោះ ក៏បានផ្តាច់សម្ព័ន្ធភាពពីសង្សារចាស់ មកដាក់ការស្រឡាញ់ជាមួយលោក ទេព អាណាក់ វិញ។

ជុំវិញព័ត៌មាន ខាងលើនេះគេហទំព័រ LookingTODAY មិនទាន់អាចស្វែងរកការបកស្រាយពីសំណាក់ តារាចម្រៀង លោក ទេព អាណាក់ បានទេ កាលពីរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ខណៈលេខទូរស័ព្ទដែលលោកធ្លាប់ប្រើ មិនអាចធ្វើការទាក់ទង បាន ។ ដូច្នេះ LookingTODAY ស្វាគមន៍រាល់ការចេញមុខបំភ្លឺ ជុំវិញព័ត៌មានលើកឡើង ខាងលើនេះ ដើម្បីឱ្យមហាជន ដឹងច្បាស់ពីការពិត។

លោក ទេព អាណាក់ បានសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំមកហើយ។ កាលពីពេលថ្មីៗនេះ លោកក៏បានចេញបទ ចម្រៀងជាច្រើនបទ នៅក្នុងផលិតកម្ម Diamond Music ដាក់ លក់លើទីផ្សារ។ ចំពោះបទចម្រៀងដែលមាន ភាពលេចធ្លោខ្លាំងជាងគេ គឺ មានចំណងជើងថា យប់មិញខ្ញុំយំ និងគេថាខ្ញុំមានកម្ម ជាដើម ៕

ផ្ដល់សិទ្ធិដោយ ៖ looking today