ភ្នំពេញៈ ជាការពិតណាស់ នាពេលកន្លងមក ទស្សនិកជន ធ្លាប់តែបានទស្សនា ភាពសប្បាយរីករាយ របស់ពិធីការិនី ពេជ្រ សូលីដា ហៅ ជីជី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្វីដែលធ្វើទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃអាទិត្យម្សិលមិញនេះ តារាស្រីរូបនេះបានសម្រក់ទឹកភ្នែក និយាយ ទាំងអួលដើមករ ពេលដែលរំលឹកពីការតស៊ូ របស់បងស្រីនាង អ្នកនាង ពេជ្រ សេរីរ័ត្ន ពេលដែលគ្រួសារ នាងជួបការលំបាក ក្រោយពីធ្លាក់ខ្លួនជាកូនកំព្រាឪពុក ។

នៅក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ MY TV ដែលប្រារព្ធទិវា “បុណ្យឪពុក” ទស្សនិកជន ជាច្រើន បានឃើញទឹកភ្នែករបស់ស្រីស្អាត សម្បូរវោហារនាង ជីជី ស្រក់ចុះដូចទឹកបាក់ទំនប់ នៅពេលដែលនាងនិយាយរៀបរាប់ ពីទុក្ខលំបាកដែលបងស្រី (អ្នកនាងពេជ្រ សេរីរ័ត្ន) ឆ្លងកាត់តស៊ូគ្រប់យ៉ាង ដើម្បីរកលុយយកមកផ្គត់ផ្គង់ក្រុមគ្រួសារ និងផ្តល់ឲ្យប្អូនៗ បានសិក្សាដល់ចប់ចុងចប់ដើម។

ជាការពិតណាស់ថា ទស្សនិកជនពិតជាកម្របានឃើញ ពីភាពឈឺចាប់នៅក្នុងជីវិត ឯកជនរបស់អ្នកសិល្បៈ ប៉ុន្តែថ្ងៃនេះគេហទំព័រ Looking TODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទៅ ទស្សនា ការរៀបរាប់ពីអារម្មណ៍ឈឺចាប់ ក្រោយពី ជីជី បានធ្លាក់ខ្លួនជាក្មេងកំព្រាឪពុក រយៈពេល១៦ឆ្នាំមក នេះ៕

<object width="481" height="412" data="http://www.youtube.com/v/mlQ9TfiEWww&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mlQ9TfiEWww&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល