តារាបរទេស ៖ បើតាមសេចក្តីរាយការណ៍ដែលបានផ្តល់ដោយគេហទំព័រសារព័ត៌មានកំសាន្ត
បរទេស បានអោយដឹងថា ម្តាយរបស់ Justin Bieber គឺលោកស្រី Pattie Mallette បាននិយាយ
បញ្ជាក់ថាលោកស្រី ពេញចិត្តអនាគតកូនប្រសាស្រី គឺនាង Selena Gomez ។

គួរបញ្ជាក់ផងដែរថា លោកស្រី Pattie Mallette ដែលត្រូវជាម្តាយតារាចម្រៀងប្រុសល្បីឈ្មោះ
Justin Bieber បាននិយាយបញ្ជាក់បន្ថែមថា ៖ លោកស្រីសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ក៏
ដូចជាធ្វើការលើកទឹកចិត្ត ខណៈពេលដែលកូនប្រុសវ័យ ១៨ ឆ្នាំកំពុងមានទំនាក់ទំនងជាមួយ
នឹងតារាចម្រៀងស្រីល្បីឈ្មោះវ័យ ២០ ឆ្នាំ នាងSelena Gomez ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានស្រង់យកសម្តីលោកស្រី Mallette មួយចំនួន
ផ្សេងទៀត ដែលបាននិយាយបញ្ជាក់បន្ថែមថា ៖ តើអោយខ្ញុំអត់ពេញចិត្តនឹង Selena ម៉េចបាន
បើនាងពិតជាមានភាពរួសរាយរាក់ទាក់ ស្រស់ស្អាត នឹងមានសន្តានចិត្តល្អថែមទៀតផងខណៈ
ពេលដែលពួកគេទាំងពីរនាក់ គឺជាគូរស្នេហ៍ដ៏ល្អឥតខ្ចោះ នឹង សាកសមនិងគ្នាយ៉ាងនេះនោះ៕

ដោយ ៖ ពិសី
ប្រភព ៖ Europe