CamNews

អ៊ុន អាលីហ្សា ត្រៀមខ្លួន សម្តែង​ខ្សែ​ភាពយន្ត​ខា្នត​ធំ ចុង​ខែ​ឧសភា

ភ្នំពេញ៖ អ៊ុន អាលីហ្សា បានបង្ហើបថា បច្ចុប្បន្ននេះនាងមាន ការមមាញឹកជាខ្លាំង ជាមួយអា
ជីពការងារសិល្បៈ ដូចជាការដើរម៉ូដ ការសម្តែង និង ការចុះទៅចម្រៀង តាមបណ្តាខេត្តនានា។
ជាក់ស្តែងពេលនេះ នាងកំពុងតែបង្ហាញវត្តមាន នៅឯក្រុងប៉ោយប៉ែត និងឡើងច្រៀងក្នុង កម្មវិធី
របស់ក្រុមហ៊ុនមួយ ដែលគេបានអញ្ជើញ នាងឲ្យមកច្រៀងនៅ យប់នេះផងដែរ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនា រសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៣នេះ
តារាសម្តែង និងជាតារាចម្រៀងចង្កាស្រួច ដែលកំពុងតែត្រូវប៉ាន់ ជាមួយអាជីពការងារ កញ្ញា អ៊ុន
អាលីហ្សា បាននិយាយប្រាប់ពីទឹកដី ក្រុងប៉ោយប៉ែត ឲ្យដឹងថា ការងារសិល្បៈក្នុងស្រុក របស់នាង
សព្វថ្ងៃនេះ គឺរវល់ច្រើន ហើយនាងក៏បា នទទួលចុះកុងត្រា ថតខ្សែភាពយន្ត ខ្នាតធំថ្មីមួយទៀត។

កញ្ញា អាលីហ្សា បាននិយាយបន្តថា ខ្សែរឿងខ្នាតធំដែលនាងត្រៀមខ្លួនចូលសម្តែងនេះ ជាប្រភេទ
សាច់រឿង មានលក្ខណៈបែបអភិនិហា ខ្មោចព្រាយបិសាច ភ័យរន្ធត់ និង ក៏មានឈុត ឆាកកំប្លែង
សើចផងដែរ។ ទោះបីជាយ៉ាណា នាងនៅមិនទាន់ បានដឹងច្បាស់ថា រឿងនេះមានចំណង ជើងអ្វី
ឡើយនោះទេ។

តារាសម្តែង ដែលទស្សនិកជន គ្រប់មជ្ឈដ្ឋានធ្លាប់ខឹងសម្បារ តាមរយៈការសម្តែជា តួឆ្នាសឆ្នើម
ឈ្នានីស កញ្ញា អាលីហ្សា បាននិយាយ ឲ្យដឹងទៀតថា ខ្សែភាពយន្តដែលនាង បានចុះកុងត្រាថត
នេះ នឹងដំណើរការចាប់ផ្តើម ថតនៅថ្ងៃទី២២ ឬអាចឈានចូលដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៣
ខាងមុខនេះ ។ ក្រោយពីថតចប់រួចរាល់ និង មានចាក់បញ្ចាំងនៅ តាមរោងកូនមួយចំនួន ព្រោះថា
នេះជារឿងដុំ។

ផ្លែផ្កាពីការខិតខំតស៊ូ បានធ្វើឲ្យកញ្ញា អ៊ុន អាលីហ្សា ក្លាយជាតារាសម្តែង និង ចម្រៀងមានប្រជា
ប្រិយភាព និងទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន តាមរយៈទេពកោសល្យ
នៃការសម្តែង ធ្វើតួឆ្នាស់ឆ្នើម ក៏ដូចជាការឡើងច្រៀង តាមបណ្តាកម្មវីធីមួយចំនួន របស់ប៉ុស្តិ៍ទូរ
ទស្សន៍ និងការចុះច្រៀងទៅ តាមបណ្តាខេត្តផ្សេងៗ ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល