ជាមួយនឹងទំហំធំអស្ចារ្យ និងសកម្មភាពប្រមាញ់ប៉ិនប្រសប់ វាជាឃាតករគូរឲ្យខ្លាចនៅលើ
បឹង ស្ទឹងជាច្រើននៅលើពិភពលោក។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការនេសាទខុសច្បាប់
ជាមួយនឹងការសាងសង់ទំនប់ បានបណ្តាលឲ្យប្រភេទត្រីនេះប្រឈមមុខនឹងហានិភ័យ ។
១. ត្រី Arapaima នៅ Manaus Brazil។ នេះជាត្រីមួយក្នុងចំណោមត្រីទឹកសាបធំជាង
គេនៅលើពិភពលោក មានប្រវែង៤ម៉េត្រ និងទម្ងន់ ១៨០គីឡូក្រាម។ Arapaima ភាគច្រើន
គឺរស់នៅអាមេរិកភាគខាងត្បូង។
២. នេះគឺជា
ត្រី Sturgeon ក្នុងសួនសត្វសាគរសាស្រ្ត Aquarium នៅទីក្រុង
ប៉េកាំង ប្រទេសចិន។ ត្រី Sturgeon នេះអាចមានទម្ងន់ឡើងដល់ ០,៥តោន និងប្រវែងជាង
៥ម៉ែត្រ។ ត្រីយក្សនេះធ្លាប់រស់នៅស្ទឹង Jiengzhou ប្រទេសចិន ក៏ប៉ុន្តែដោយសារការនេសាទ
ខុសច្បាប់ហួសហេតុ ថែមទាំងការកសាងទំនប់ទឹកបានបំផ្លាញបរិស្ថានរស់នៅរបស់ប្រ
ភេទត្រីនេះ។ តាំងពីឆ្នាំ ២០០៣ គេមិនសូវឃើញប្រភេទត្រីនេះក្នុងបរិស្ថានធម្មជាតិទៀត
ទេ។
៣. ត្រី Barb យក្សត្រូវចាប់បាននៅបឹងទន្លេសាប ជិតទីក្រុង ភ្នំពេញ។ ត្រី Barb នេះមាន
ទម្ងន់ ៣០០គីឡូក្រាម និងប្រវែង ៣ម៉ែត្រ។ ជារៀងរាល់ឆ្នាំ អ្នកនេសាទនៅបណ្តោយទន្លេនេះ
អាចចាប់ត្រីBarb នេះបានប្រហែល ៥ ដល់១០ក្បាល។ នេះជាតំបន់ចុងក្រោយនៅលើផែនដី ដែលអាចឃើញប្រភេទត្រីនេះ។
៤.ត្រីបបែលធំនេះចាប់បាននៅទន្លេមេគង្គស្រុកខ្មែរ។ ត្រីបបែលនេះមានប្រវែង៤ម៉ែត្រ និងទម្ងន់១៤០គីឡូក្រាម។
៥. ត្រី Sturgeon នៅតំបន់បឹង Great Lakes និងទន្លេ Mississipoi នៅអាមេរិកខាងជើងត្រូវ
បានចាត់ទុកជាត្រីធំអស្ចារ្យ ដែលរស់យូរជាងគេនៅលើពិភពលោក។ អ្នកវិទ្យាសាស្រ្តបាន
ចាប់ត្រី Sturgeon មួយក្បាលនៅកាណាដាកាលពីឆ្នាំ ១៩៥៣ ប្រវែង២ម៉ែត្រ អាយុ៥២ឆ្នាំ។
៦.ត្រីឆ្លាំងមេគង្គ ដែលអ្នកនេសាទចាប់បានមានទម្ងន់៣០០គីឡូក្រាម ប្រវែង៣ម៉ែត្រ។
បុរសនេះទើបនឹងចាប់បានត្រីឆ្លាំងមានទម្ងន់២៣០គីឡូក្រាម នៅទន្លេសាប។ ប៉ុន្តែក្រោយមក
ត្រីមួយក្បាលនេះក៏ត្រូវបានគេដោះលេងទៅ។
៧. ត្រីសូម៉ុង Taimem នេះមានប្រវែង១,៥ម ត្រូវបានរកឃើញនៅប្រទេស Mongolia
នៅពេលវាកំពុងខំស៊ីសត្វត្រីសូម៉ុងផ្សេងទៀតដែលមានប្រវែង១ម។ ក៏ប៉ុន្តែ នេះមិនមែន
ជាសត្វត្រីសូម៉ុងធំជាងគេនោះទេ ពីព្រោះ ត្រីសូម៉ុង Taimen អាចធំឡើងដល់ ប្រវែង៦ម
ហើយនោះជាប្រភេទសត្វសូម៉ុងធំជាងគេលើពិភពលោក។
ប្រភព៖ vtcnews, National Geographic
ដោយ៖ មិនា