CamNews

បាញ់មួយគ្រាប់ ប្លន់យកកាបូប លុយ ពី នារីពីរនាក់ នៅក្រោយសាលា ដំបូងរាជធានី ភ្នំពេញ

-សមត្ថកិច្ច សង្ស័យថា មិនមែនជាករណី ប្លន់

ភ្នំពេញ ៖ នារីពីរនាក់បងប្អូន ត្រូវបានជន សង្ស័យបាញ់ មួយគ្រាប់ បណ្ដាលឱ្យរបួស ត្រង់ជើង កាលពីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅ ខាងក្រោយសាលាដំបូងរាជធានីភ្នំពេញ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយប្លន់យក កាបូបលុយ គេចខ្លួនបាត់ដោយសុវត្ថិភាព។

យ៉ាងណាក៏ដោយ ករណីនេះសមត្ថកិច្ច មិនទាន់អះអាងថា ជាករណីប្លន់នោះឡើយ អាចជារឿងផ្សេង ឬរឿងប្រឌិតថាជារឿង ប្លន់ ព្រោះជនរងគ្រោះទាំងពីរនាក់បងប្អូន មិនបានដាក់ពាក្យបណ្ដឹងនិង មិនប្រាប់ព័ត៌ មានលំអិតទៅសមត្ថកិច្ច ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ នារីពីរនាក់ បងប្អូន បងឈ្មោះជុំ ឌីណា អាយុ២៣ឆ្នាំនិងប្អូនស្រី ជុំ ដានីន អាយុ២២ឆ្នាំ មុខរបរជានិស្សិត បានជិះម៉ូតូ ម៉ាកលេត ឌុបគ្នា ចេញពីពិធីជប់លាងមិត្ដភក្ដិ នៅក្បែរដេប៉ូ ដើម្បីទៅផ្ទះរបស់ខ្លួន នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន។ ពេលជនរងគ្រោះទាំងពីរនាក់ កំពុងធ្វើដំណើរដល់ខាងក្រោយសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាកស្កុបពី បាញ់មួយគ្រាប់ បណ្ដាលឱ្យត្រូវជើងជន រងគ្រោះជាបងស្រី ។ ភ្លាមៗនោះ ជនសង្ស័យ បានឆក់យកកាបូបលុយ ជិះគេចខ្លួនដោយសុវត្ថិភាព ប៉ុន្ដែមិនបានប្លន់យកម៉ូតូនោះឡើយ ។

ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ ផ្អើល ហើយប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។

យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូប បាននិយាយថា ករណីនេះ អាចមិនមែនជាករណីប្លន់ ព្រោះនារីរងគ្រោះ មិនដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច ហើយមិនប្រាប់ព័ត៌មានលំអិតជូនសមត្ថកិច្ច ទៀតផង ។

សមត្ថកិច្ចជំនាញ ដែលមានបញ្ជាពីលោក ស្នងការ និងស្នងការរង ជួន ណារិន្ទ បាននឹងកំពុងធ្វើ ការស៊ើបអង្កេតករណីនេះអាចថា ជាការរាលកៃកាំភ្លើង ដោយមានមនុស្សប្រុស ជិះជាមួយនារីរងគ្រោះនោះ ពេលចេញពីជប់លាង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល