CamNews

ស្រ្តីទីទ័រក្រម្នាក់ ឈឺពោះឆ្លងទន្លេ រស់នៅតាម សំយ៉ាបផ្ទះគេ ត្រូវបានពលរដ្ឋ ហៅរថយន្តសង្រ្គោះ

ភ្នំពេញៈ ស្រ្តីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែ ដោយសារតែជីវភាពក្រីក្រពេក ក៏សម្រេចចិត្តមករាជ
ធានីភ្នំពេញ ដើម្បី ស្វែងការងារធ្វើ ក្រែងបានកំរ៉ៃខ្លះ ដើម្បីសម្រាលកូន ដោយស្នាក់នៅតាមសំ
យ៉ាបផ្ទះគេ ប៉ុន្តែចៃដន្យឈឺពោះឆ្លង ទន្លេ នៅនឹងសំយ៉ាបផ្ទះយ៉ាងកណ្តោងកណ្តែង ត្រូវបានប្រជា
ពលរដ្ឋរស់នៅ ជិតខាងទូរស័ព្ទប្រាប់ នគរបាលមូល ដ្ឋាន ឲ្យជួយអន្តរាគមន៍ និងបានហៅរថយន្ត
សង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យ បងែ្អកពោធិ៍ចិនតុងជាបន្ទាន់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៣ ស្ថិតនៅ
ខាងមុខផ្ទះ ប្រជាពលរដ្ឋភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបាននិយាយាថា ស្រ្តីខាងលើមានឈ្មោះ ថន តី អាយុ៣៤
ឆ្នាំ មាន មុខ របរជាកសិករ រស់នៅភូមិស្វាយឆ្អេះ ឃុំវត្តគរ ស្រុកថ្មគោល ខេត្តបាត់ដំបង មកភ្នំពេញ
ទើបបាន១០ថ្ងៃ ប៉ុណ្ណោះ ក្នុងគោលបំណងស្វែងរកងារធ្វើ។

ប្រជាពលរដ្ឋដដែលបាននិយាយទៀតថា បើតាមនាងរៀបរាប់ប្រាប់នោះថា នាងជាស្រ្តីមេម៉ាយទើប
តែលែងលះ គ្នាបានប្រហែល៦ខែប៉ុណ្ណោះ ប្តីនាងមានឈ្មោះ ដា ផល អាយុ២៨ឆ្នាំ រស់នៅក្នុងស្រុក
ជាមួយគ្នា ហើយ នាងគ្មាន ឪពុកម្តាយនោះទេ ដោយសារតែនាងមានផ្ទៃពោះជិតគ្រប់ខែរកស៊ីពុំកើត
គ្មានបងប្អូន គឺក្បាលមួយតែឯង ទើបនាងសម្រេចចិត្តមករាជធានីភ្នំពេញ មករកការងារធ្វើ ក្រែងបាន
លុយកាក់ខ្លះ គ្រាន់សម្រាលកូន ដោយស្នាក់នៅសំយ៉ាបផ្ទះប្រជាពលរដ្ឋម្តុំជម្ពូវ័ន្ត ហើយបានដើរសំ
លាងចាន ឬក៏ជួយធ្វើ នេះធ្វើនោះ អ្នកភូមិដើម្បីដូរយកបាយហូប រហូតដល់ព្រឹកថ្ងៃទី២៦ខែឧសភា
ឆ្នាំ២០១៣នេះ នាងក៏ឈឺពោះ ឆ្លងទន្លេ ពេលប្រជាពលរដ្ឋរស់នៅជិតខាងអាណិតអាសូរនាងពេក
ក៏បានប្រាប់នគរបាលមូលដ្ឋាន ឲ្យជួយ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យបងែ្អកពោធិ៍ចិនតុង ដើម្បីជួយសង្គ្រោះ។

នគរបាលមូលដ្ឋានបានឲ្យដឹងដែរថា ស្រ្តីខាងលើនាងលំបាកខ្លាំងណាស់ណាមួយមានផ្ទៃពោះ គ្រប់
ខែជីវភាព ក្រីក្រគ្មានអីទីពឹង ប្តីលែងលះគ្នា ឪពុកម្តាយក៏គ្មាន មកជ្រកក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ
ដោយសុំជួយ ធ្វើការ គេដោះដូរយកបាយហូប ធ្វើម៉េចនឹងសល់លុយសម្រាលកូនទៅ បើសម្លៀកបំ
ពាក់ជាប់តែមួយចង្កេះនឹង ខ្លួននោះ ដូច្នេះហើយក្នុងនាមលោកជាសមត្ថកិច្ចមូលដ្ឋាន សូមអំពាវនាវ
ដល់សប្បុរសជន មេត្តជួយរំលែក ទុក្ខលំបាកនាង កំព្រានេះ ដើម្បីបានចិញ្ចឹមកូនឲ្យរស់រានមានជីវិត
នឹងគេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល