(សេអ៊ូល)៖ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានបង្កើនការគំរាមប្រឆាំងជាថ្មី ដល់សហរដ្ឋអាមេរិក និងគំរាមលុបចោលសន្និសីទរួមគ្នា ស្ដីអំពីការបង្រួបបង្រួមគ្នា ជាមួយកូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើឡើង នៅខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា។

អ៉ីម៉េល និងទូរសារជាច្រើនសន្លឹក ត្រូវបានរដ្ឋាភិបាលព្យុងយ៉ាង ផ្ញើទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយក្នុងនោះ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានគំរាមវាយប្រហារមូលដ្ឋាន ទ័ពអាមេរិក ដែលបោះទីតាំងនៅក្បែរឧបទ្វីបកូរ៉េ និងបានគំរាមលុបចោលសន្និសីទរួមគ្នា ស្ដីអំពីការបង្រួបបង្រួមគ្នា ជាមួយនឹងកូរ៉េខាងត្បូង។

កូរ៉េខាងជើង បានបញ្ជាក់នៅក្នុងសារថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នាប្រឆាំងអាវុធនុយក្លេអ៊ែរ វាងសហរដ្ឋអាមេរិក និងជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃអង្គារ កន្លងទៅនេះ គឺ «ជាបទឧក្រិដ្ឋកម្ម»។ នៅក្នុងសមយុទ្ធនោះ ក៏មានការចូលរួមពីសំណាក់យន្តហោះ ទម្លាក់គ្រប់បែកកូរ៉េខាងត្បូង B-52 ផងដែរ។

រដ្ឋាភិបាលព្យុងយ៉ាង បានអះអាងថា សហរដ្ឋអាមេរិក គឺជាអ្នកបង្ក និងគំរាមកំហែងសង្គ្រាមអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េខ្លាំងជាងគេ ដូច្នេះហើយ គ្មានមូលហេតុអ្វីដែល កូរ៉េខាងជើង ត្រូវបញ្ឈប់ការផលិតអាវុធ នុយក្លេអ៊ែរនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង