CamNews

មនុស្សវិកលចរិក កាន់កាំភ្លើង អាកា បាញ់ជិត១០គ្រាប់ នៅផ្សារ ត្រពាំងប្រសាទ

ឧត្ដរមានជ័យ ៖ បុរសវិកលចរិក អាយុ ជាង៤០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឡោមព័ទ្ធនិងឃាត់ខ្លួនបាន ហើយដកហូត កាំភ្លើងអាកាមួយដើម ពីរូបគេ នៅវេលាម៉ោងប្រមាណ១១និង៤០នាទី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្រោយពីជនវិកលចរិករូបនេះ បានបាញ់ជិត ១០គ្រាប់នៅក្នុងផ្សារត្រពាំងប្រសាទ ស្រុក ត្រពាំងប្រសាទ ខេត្ដឧត្ដរមានជ័យ បង្កឱ្យ ក្រុមអាជីវករនិងប្រជាពលរដ្ឋនៅក្នុងផ្សារ រត់ចែកជើងគ្នា ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ លោកលឹម គី ដែលបានដឹកនាំកម្លាំងចុះទៅ អន្ដរាគមន៍នៅកន្លែងកើតហេតុនោះ បានថ្លែងតាមទូរស័ព្ទមកថា ជនវិកលចរិក អាយុជាង៤០ឆ្នាំ ត្រូវបានឃាត់ខ្លួននៅមុននេះបន្ដិច (ប្រហែល១១និង៤០នាទី) ក្រោយពីរូបគេបានរត់ពីលើដំបូលផ្សារ រួចហើយចូលទៅក្នុងតូបលក់ដូរ បាញ់ចំនួន ៧គ្រាប់ ។

លោកលឹម គី បានបញ្ជាក់ថា ក្រោយមាន រឿងនេះកើតឡើង សមត្ថកិច្ច ចម្រុះ បានស្នើសុំឱ្យប្រជាពលរដ្ឋនិងអាជីវករ ចេញពីផ្សារ ខ្លាចមានបញ្ហាគ្រោះថ្នាក់កើតឡើង ដោយសារជនវិកលចរិករូបនេះ។

បើតាមនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ជនវិកលចរិក បានបាញ់ឡើងលើចំនួន ៧គ្រាប់ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ ហើយក៏មិនដឹងថា តើជន វិកលចរិករូបនេះ បានកាំភ្លើងអាកាមកពីណាឡើយ ដោយរង់ចាំការសួរនាំបន្ដទៀត ។

សូមបញ្ជាក់ថា ករណីភ្ញាក់ផ្អើលដោយ មានបុរសម្នាក់ជាមនុស្សវិកលចរិក បានកាន់ កាំភ្លើងអាកាមួយដើម រត់ឡើងទៅលើដំបូល ផ្សារត្រពាំងប្រសាទ ប៉ុន្ដែមិនបានបាញ់នោះឡើយ រួចរត់ចុះមក ក្រោម ចូលទៅក្នុងផ្សារ ហើយបាញ់ចំនួន៧គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវករភ័យស្លន់ស្លោ រត់ចេញពីផ្សារបាតជើងសព្រាត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល