ព័ត៌មានអន្តរជាតិ ៖ សេចក្តីសន្និដ្ឋាន ប្រាកដប្រជា ក្រោយពីមានការវាយប្រហារ តាមអាកាសចាប់តាំង ពីពាក់កណ្តាលខែ វិច្ឆិកា រហូតមកដល់បច្ចុប្បន្នភាព ជាលទ្ធផល មេដឹកនាំផ្តាច់ការ ៣ រូប មកពីក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS ត្រូវបានសម្លាប់ ស្លាប់ជាស្ថាពរ នេះបើយោងតាមការគូសបញ្ជាក់ ពីមន្រ្តីយោ ធាជាន់ខ្ពស់សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍ ពីលោក John Kirby រដ្ឋលេខាធិការសារព័ត៌មាន មន្ទីរបញ្ជកោណសហរដ្ឋអាមេរិក អោយដឹង កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះអោយដឹងថា ជាការពិត ខ្ញុំអាចបញ្ជាក់ បានថា មេដឹកនាំ កំពូល ៣ រូប ពីក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ពីប្រទេស អ៊ីរ៉ាក់ ពិតជាត្រូវបាន សម្លាប់ពិតប្រាកដមែន បើ ចាប់គិតតាំងពីការវាយប្រហារ នាពាក់កណ្តាលខែ វិច្ឆិកា មកនោះ ។

ប្រភពដដែលបន្តអោយដឹងថា ពួកយើងមានជំនឿជាក់ ការបាត់បង់មេដឹកនាំកំពូលៗទាំង ៣ នាក់នេះ នឹងធ្វើអោយមានផលប៉ះពាល់ ទៅដល់សមត្ថភាពជាក់ស្តែង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ក្នុងការគាំទ្រ ដល់ប្រតិបត្តិការរបស់ខ្លួន ប្រឆាំងទៅនឹង កងកម្លាំងសន្តិសុខ ប្រទេសអ៊ីរ៉ាក់ ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា ព្រមព្រៀងកាលពីថ្ងៃម្សិលមិញនេះ ក្នុងការដាក់ពង្រាយទ័ពបន្ថែមប្រមាណ ១,៣០០ នាក់ នៅក្នុងប្រទេស អ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី