ថ្មីៗនេះ Google + ជាកន្សោមពាក្យដែល �ក្តៅ� ជាងគេបច្ចុប្បន្ននៅលើពិភពអ៊ីនធឺណែត
និយាយរួម និងសមគមន៍បណ្តាញសង្គម Social Network និយាយដោយឡែក ។
កាលពីពេលបង្ហាញមុខលើកដំបូងថ្ងៃទី២៨មិថុនាឆ្នាំ២០១១ វាបានក្លាយទៅជាប្រធានបទ
ចម្បងដែលត្រូវបានគេពិភាក្សាច្រើនជាងគេ ទោះបីជានៅពេលនោះ មិនសូវមានអ្នក
មានឱកាសប្រើវាក៏ដោយ។ គោលនយោបាយអញ្ជើញសមាជិកចូលរួមរបស់ Google មាន
ផលពិបាកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែGoogle+ នៅតែទទួលបានគណនីចំនួន២០លានក្នុងត្រឹម
តែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ។ ពាក្យថា �ដាក់កង់� (Circles) ក្លាយទៅជាពេញនិយម
នៅលើអ៊ីនធឺណែត។ ការលេចឡើងយ៉ាងឆាប់រហ័សរបស់ Google + នេះក៏ធ្វើឲ្យ Facebook
ត្រូវបារម្មណ៍ដែរ។
ប៉ុន្តែចំពោះអ្នកដែលធ្លាប់ប្រើ Facebook គេនឹងដាក់សំនួរថា៖ តើGoogle+ គឺជាអ្វី? វា
គ្រាន់តែជាបណ្តាញសង្គមទេ។ ប្រសិនបើខ្ញុំធ្លាប់ប្រើ Facebook ហើយ ហេតុអ្វីខ្ញុំត្រូវ
ប្រើថែម Google+? ដើម្បីឆ្លើយនឹងសំនួរនេះ គេហទំព័រ Epipheo បានបង្កើតឡើងនូវ
វីដីអូខ្លីមួយដ៏ទាក់ទាញ ក្នុងនោះគេបានពន្យល់នូវមូលហេតុបង្កើត Google+ នឹងមាន
ពាក្យព្យាករណ៍ថា៖ "ជាទីចុងក្រោយ មនុស្សជាច្រើនក៏ដូរទៅប្រើ Google+ ដែរ។"
ប្រភព៖ tinhte, gigaom
ដោយ៖ មិន