គេហទំព័រ GSMArena ទើបតែទទួលបាននូវរូបភាពមួយសន្លឹករបស់ទូរស័ព្ទ "Motorola X-Phone"
ដែលត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញខ្លួននៅក្នុងពិព័រណ៍ Google I/O ដែលប្រារព្ធធ្វើនៅក្នុង
ខែ ឧសភា ខាងមុខនេះ។ បើយើងមើលទៅលើរូបភាព ឃើញថា interface របស់ X-Phone មាន
លក្ខណសាមញ្ញ ងាយស្រួលប្រើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2, បំពាក់នូវ chip Snapdragon
800, អេក្រង់ 4,7" កំរិតពន្លឺ 1280 x 768 ជាមួយ Gorilla Glass 3, ថ្ម 4000mAh។

ប្រភពបានឲ្យដឹងបន្ថែមថា X-Phone នឹងបំពាក់ស្តង់ដារ IP57 មានន័យថា ស្មាតហ្វូនមានសមត្ថ-
ភាព អាចការពារជម្រាបទឹកបាន 30 នាទី ក្នុងជម្រៅទឹក មួយម៉ែត្រ។ មុននេះ Google និយាយថា
ក្រុមហ៊ុនចង់ឲ្យស្មាតហ្វូន កាន់តែរឹងមាំជាងមុន ហើយ X-Phone អាចជាភស្តុតាងសំរាប់បញ្ជាក់
សំដីនោះ។ X-Phone នឹងមិនមានរន្ធ សំរាប់បន្ថែមមេម៉ូរីក្រៅដូច Nexus 4 និងស្មាតហ្វូនទំនើបៗ
ជាច្រើនទៀតនោះទេ៕

ដោយ៖ សិលា
ប្រភព៖ TTE