(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងនៅមុននេះបន្តិចថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងឡោមព័ទ្ធ ចាប់មេខ្លោងជនជាតិ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ស្ថិតនៅចំណុចក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធហត្ថបានចាប់ឃាត់ជនជាតិចិន២នាក់ ប្រុសម្នាក់ ស្រីម្នាក់។

សូមជំរាបថា ប៉ុន្មានថ្ងៃមកនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ជនជាតិចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីចាប់មនុស្សបង្ខាំងទុកជំរិតទារប្រាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ, ដោយនៅពេលនេះកម្លាំងអាវុធហត្ថ កំពុងតាមចាប់ជនជាតិចិន ដែលជាមេខ្លោងតែម្តង។

អាន៖ អាវុធហត្ថក្រុងភ្នំពេញ បង្ហាញលទ្ធផលការបង្ក្រាបក្រុមម៉ាហ្វៀជនជាតិចិន៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី