កណ្ដាល ៖ បន្ទាប់ពីសហការស្រាវជ្រាវ យ៉ាងសកម្មរបស់ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ លើ ករណីចាក់ សម្លាប់ អ្នកគ្រូសាលាប៊ែលធីអន្តរជាតិក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះរួចមក រហូតមកដល់ម៉ោង១២ថ្ងៃ ដដែលនេះ សមត្ថកិច្ច បានឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាគ្រូបង្រៀន នៅក្នុងសាលាប៊ែលធីអន្តរជាតិ ប្រចាំក្រុងតាខ្មៅដូចគ្នា ហើយបានធ្វើការសន្និដ្ឋាន ជំហានដំបូងថា អាចជារឿងស្នេហា ច្រើនជាងករណីប្លន់។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យមានឈ្មោះ រុំ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀន នៅសាលាប៊ែលធីដូចគ្នា។

តាមការពិនិត្យសាកសព និង សួរនាំក្រុមគ្រួសា និងម្ចាស់ផ្ទះជួល របស់ជនរងគ្រោះ ឃើញថា ជនរងគ្រោះ បានបាត់ខ្លួនតាំងពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ ពុំឃើញចូលសំរាក នៅផ្ទះទេ។

ក្រោយពីធ្វើការស្រាវជ្រាវ របស់កម្លាំងអាវុធហត្ថ និងនគរបាល នៅចំណុចផ្ទះជួល របស់ជនរងគ្រោះ សម្ថកិច្ចបាន ធ្វើការឃាត់ ខ្លួនជនសង្ស័យខាងលើ យកទៅធ្វើកាសាកសួរ ហើយករណីនេះសមត្ថកិច្ច អាចធ្វើការសន្និដ្ឋានបានថា ជាករណីឃាតកម្មគិតទុកជាមុន ព្រោះជនសង្ស័យដែលពាក់ព័ន្ធ ជាគ្រូបង្រៀនសាលាប៊ែលធីដូចគ្នា ហើយជន សង្ស័យនេះ មានស្នាមដាច់មុត នៅប្រអប់ដៃខាងស្តាំ និងសម្លៀកបំពាក់មានជាប់ឈាម ត្រូវបាននគរបាលយកទៅ រក្សាទុកពិនិត្យ និងវិភាគបន្ត។

សូមបញ្ជាក់ថា ហេតុការណ៍សម្លាប់ ដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងបង្កឲ្យ មានការភ្ញាក់ផ្អើល នៅម៉ោង៦ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែល ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រូបង្រៀនភាសាអង់គ្លេស ប្រចាំក្នុងសាសាប៊ែលធីអន្តរជាតិ នៅក្រុង តាខ្មៅ ត្រូវបានចោរចាក់សម្លាប់ យ៉ាងឃោរឃៅ ចំនួន២៨កាំបិត ស្លាប់យ៉ាងអាណោចអធ័ម ក្នុងថ្លុកឈាម ប្លន់យក ទ្រព្យសម្បត្តិ។

ចាក់អ្នកគ្រូ អង់គ្លេស សាលាឯកជន ក្រុងតាខ្មៅ ២៨កាំបិត ស្លាប់ក្នុងថ្លុកឈាម ជាអំពើប្លន់

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល