ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសមកពីខេត្ត Xinjiang ប្រទេសចិន បានបាញ់សម្លាប់ មនុស្ស ៦ នាក់ ក្រោយ ពីពួកគេបាននិយាយថា កំពុងតែព្យាយាមបំផ្ទុះគ្រាប់បែក នេះបើយោងតាមសេចក្តីរាយការណ៍ ពីទំព័រ សារព័ត៌មានក្នុងស្រុក ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលាចល បានកើតឡើងជាញឺកញាប់ ខណៈ មានការវាយប្រ ហារជារឿយៗនៅក្នុងខេត្តមួយនេះ អំឡុងពេលដែលមានភាពតានតឹង រវាងជនជាតិ ភាគតិចមូស្លឹម Muslim Uighur និង ប្រជាជនចិន Han ។ អាជ្ញាធរប្រទេសចិន បានឆ្លើយ តបជាមួយនឹង ការបង្ក្រាប សន្តិសុខដ៏ធំមួយ ។ សេចក្តីរាយការណ៍ក្នុងស្រុក អះអាងអោយដឹងថា មនុស្ស រាប់ រយនាក់ ត្រូវបាន ចាប់ឃាត់ខ្លួន និងសម្លាប់ជាបន្តបន្ទាប់ បើទោះបីជា ព័ត៌មានអំពីគ្រោះ ឧបទ្ទេវហេតុ នៅក្នុងតំបន់ត្រូវ បានគ្រប់គ្រង យ៉ាងតឹងរឹងយ៉ាងណាក៏ដោយចុះ ។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការស្តីបន្ទោសទៅលើក្រុម បំបែកខ្លួន ជនជាតិភាគតិច Uighur គ្រាដែលមានការគាំទ្រ ពីក្រៅប្រទស ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ។ សកម្មជន សរ បញ្ជាក់អោយដឹងថា គោលនយោបាយប្រទេសចិន ចំពោះក្រុមបំបែក ខ្លួន ខាងលើនេះ គឺកាន់តែមាន និន្នាការគៀបសង្កត់ ។ ដោយឡែក សេចក្តីរាយការណ៍ កាលពីពេលកន្លងទៅនេះ អោយដឹងថា បុរស ម្នាក់ ប្រដាប់ដោយ ឧបករណ៍សង្ស័យនោះ ត្រូវបានមន្រ្តីប៉ូលីស បាញ់ សម្លាប់ ក្រោយពីរូបគាត់ បាន វាយប្រហារ ទៅលើមន្រ្តីប៉ូលីស ក៏ដូចជា ព្យាយាមបំផ្ទុះគ្រាប់បែក នៅពេលប៉ូលីស ដើរតម្រង់ទៅគាត់ ដើម្បីជាកិច្ចអន្តរាគមន៍ ។ ទន្ទឹមនឹងគ្នានេះដេរ ក្រុមមនុស្ស ជាជនសង្ស័យ ៥ នាក់ផ្សេងទៀត ត្រូវបាន មន្រ្តីប៉ូលីសបាញ់សម្លាប់ដូចគ្នាដែរ ខណៈពេលពួកគេបានព្យាយាមបំផ្ទុះ គ្រាប់ បែក ។ ពុំមានការអះ អាងឯករាជ្យណាមួយ នៃរបាយការណ៍នេះនៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី